សមត្ថ​កិច្ច​ចាប់​ខ្លួន​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​ ២នាក់

ភ្នំពេញ​ ៖​ កាល​ ពី​វេលា​ម៉ោង​២៣​និង​១៥​នាទី​ ថ្ងៃ​ទី​៥​ ខែ​ កុម្ភៈ​ មុខសញ្ញា​ចែកចាយ​និង​ប្រើ​ ប្រាស់​ថ្នាំ​ញៀន​២​នាក់​ ក្នុង​ចំណោម​បក្ខពួក​ ៣​នាក់​ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ច្បារ​ អំពៅ​ទី​២​ចាប់ខ្លួន​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ លេខ​៣៥៧​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​ អំពៅ​ទី​២​ ខណ្ឌមានជ័យ​ ។​

​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ ឡេ​ង​ រ៉ា​ណូ​ ហៅ​ ក្រិត​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មុខរបរ​សិស្ស​ និង​ឈ្មោះ​ នៅ​ ស៊ី​ណា​  ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​សិស្ស​ ។​ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​មានឈ្មោះ​ ធ្មេញ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ កសិករ​ ។​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន​ ទីលំនៅ​ជាមួយ​គ្នា​ នៅ​ភូមិ​រទាំង​ ឃុំ​ភូមិធំ​  ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​

​ក្នុង​ករណី​បង្ក្រាប​មុខសញ្ញា​ជួញដូរ ​ថ្នាំ​ ញៀន​នេះ​ដែរ​ សមត្ថកិច្ច​ដកហូត​ម៉ូតូ​១​គ្រឿង​ ម៉ាក​ស្មាស​ ពាក់​ស្លាក​លេខ​កណ្ដាល​ 1B-8508,​ ទូរស័ព្ទ​ម៉ាក​ណូ​គា​១​គ្រឿង​ និង​ថ្នាំ​ញៀន​៦​កញ្ចប់​តូច​ ។

​​នៅ​ក្នុង​ថ្ងៃ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ខាងលើ​នេះ​ ក្នុង​ពេល​ដែល​កម្លាំង​ ល្បាត​បាន​ជួប​ប្រទះ​មុខសញ្ញា​គួរ​ឱ្យ​សង្ស័យ​  ក៏​ឃាត់ខ្លួន​សាកសួរ​ ពេល​នោះ​ជនសង្ស័យ​ ម្នាក់​បាន​ទម្លាក់​ថ្នាំ​ញៀន​ចោល​ ដើម្បី​ បំបិទដាន​ តែ​ត្រូវ​សមត្ថកិច្ច​រើស​យក​មក​ ពិនិត្យ​ឃើញ​សុទ្ធតែ​ថ្នាំ​ញៀន​ ក៏​ឃាត់ខ្លួន​ បាន​២​នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ ៕

ដោយ៖ ហេង នាង​

20130206_114718

Related Articles

Back to top button
Close
Close