ហេតុនាំឲ្យ នី​ មនី​នាថ​ ​មិនបាន​ទៅ​សម្តែង​នៅ​អាមេរិក

នៅទីបំផុតគម្រោងជិះយន្តហោះឆ្លងសមុទ្រចេញទៅសម្តែងក្នុងទឹកដីអាមេរិក ហើយ បន្ទាប់ពីពេលវេលាដែលតារារូបនេះត្រូវបង្ហាញសម្រស់នៅក្នុងទឹកដីមហាអំណាចមួយនេះ បានលើកពេលជាលើកទី២នោះ។

តាមគម្រោង នាង នីមន្នីនាថ នឹងត្រូវចេញទៅសម្តែងនៅក្នុងទឹកដីអាមេរិកនៅអំឡុងចុង ខែធ្នូ និងអំឡុងខែមករានាពេលខាងមុខនេះ ដោយគ្រោងចេញទៅជាមួយតារាចម្រៀង លោកណុប បាយ៉ារិទ្ធិ ក្នុងរយៈពេល២ខែ។ ប៉ុន្តែក្រោយមកក៏មានការពន្យារដល់ខែមករា សារជាថ្មី ដោយបានទាំងធ្វើឲ្យនាងខូចបង់ការងារក្នុងស្រុក ព្រោះតែខ្លាចជាន់ពេលគ្នា ទៀតផង។

ហេតុនេះនាង នីមន្នីនាថ បានធ្វើការសម្រេចចិត្តមិនទទួលយកការលើកពេលនោះ ក្រោយពីខាងស្ពុនស័រ ស្រាប់តែលើកខែចាកចេញបន្តទៀត ដែលនាងយល់ថា ជាពេល ដែលនាងអាចរកប្រាក់បានក្នុងស្រុក។

តារាសម្ដែងដ៏ល្បីល្បាញខាងបង្ហូរទឹកភ្នែករូបនេះបាននិយាយថា នាងសម្រេចបោះបង់ ឱកាសចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកជាផ្លូវការហើយ ដែលការសម្រេចលុបចោល ផែនការរកប្រាក់នៅក្នុងទឹកដីដ៏ធំទូលាយមួយនេះ គឺដោយសារតែនាងយល់ថា មិនចង់ ចាកចេញដោយចិតុ្តឯងតែប៉ុណ្ណោះ។

តារាចម្រៀងដែលមានដើមកំណើតមកពីទឹកដីសៀមរាបអង្គររូបនេះបានបញ្ជាក់ថា នាង ពិតជាមានការសោកស្តាយដែលលុបគម្រោងចេញទៅអាមេរិកដែលធ្វើឲ្យនាងបាត់ ឱកាសក្នុងការរក លុយដុំ ប៉ុន្តែខាងម្ចាស់ស្ព័នស័របែជាលើកខែចេញទៅចំរដូវប្រាំងនោះគឺ នាងមិនអាចចេញទៅបាន ទេ ខណះពេលក្នុងអំឡុងពេលនេះនាងក៏មានការមមាញឹក ខ្លាំងណាស់ដែរក្នុងការប្រគំតន្ត្រី ខេត្តក្រុងនោះ។

ទោះជាយ៉ាងណាតារាសម្តែងពូកែបង្ហូរទឹកភ្នែករូបនេះបានអះអាងថា គម្រោងមួយនេះគឺមិនបានរំសាយឡើយគ្រាន់តែខាងស្ពុនស័រចង់ពន្យារពេលឲ្យតារាយើង ចាកចេញ ប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងកាលបរិច្ឆេទលើកពេលនោះ នាងនៅមិនទាន់ច្បាស់នៅឡើយទេ ដោយនាងគ្រាន់តែដឹងថា សំណើរដែលលើកទៅវិញនោះនឹងត្រូវចំអំឡុងមុន ឬក្រោយ ចូលឆ្នាំខ្មែរបន្តិចបន្តូចប៉ុណ្ណោះ។

មានការលើកឡើងថា នី មន្នីនាថ បានច្រានចោលការហោះហើរទៅកាន់ទឹកដីអាមេរិក នាពេលនេះ ក៍បានធ្វើឲ្យនាងបាត់ឱកាសក្នុងការជួបមុខបុរសម្នាក់ដែលតែងតែព្យាយាម ទាក់ទងនាង តាមទូរស័ព្ទនោះផងដែរ។

ពាក់ព័ន្ធក្នុងរឿងនេះក្រវ៉ាន់សៀមរាបរូបនេះបានសារភាពថា មានបុរសម្នាក់ដែលរស់នៅ ទីនោះតែងតែឧស្សាហ៍ទូរស័ព្ទមកលេងនាងមែនតែការទំនាក់ ទំនងនោះគឺគ្រាន់តែក្នុង ន័យរាប់អាននាងប៉ុណ្ណោះក្នុងនាមនាងគឺជាតារាម្នាក់ បន្ទាប់ពីបានឃើញតាមរយៈខារ៉ា អូខេ និងMTVផ្សេងៗ។ ទោះជាយ៉ាងណានី មុន្នីនាថ បានធ្វើការបដិសេធថា  នាង និង បុរសរូបនោះមិនមែនជាកំណាន់ចិត្តនឹងគ្នាឡើយ។

មួយរយះចុងក្រោយនេះគេសង្កេតឃើញការងារសិល្បះរបស់នាង នីមន្នីនាថ កាន់តែមមាញឹកដូចទឹកបាក់ទំនប់ដោយស្ទើររាល់ថ្ងៃនាងត្រូវឡើងចុះខេត្តក្រុងស្ទើរមិន លោះ។

ការមាមាញឹកក្នុងការកើបប្រាក់នៅក្នុងស្រុករបស់នាងក៍ស្ថិតក្នុងគម្រោងរកប្រាក់បង់រំលស់ ថ្លៃផ្ទះ ដែលតម្រូវឲ្យនាងបង់ជាទៀតទាត់នៅរៀងរាល់ខែនោះ។ដោយឈរលើមូលហេតុ នេះនាង ត្រូវបង្ខំចិត្តទទួលការងារទាំងឈឺថែមទៀតផង។

ដោយឡែកសម្រាប់ឱកាសចេញទៅកើបប្រាក់នៅអាមេរិកនោះវិញគឺជាពេលវេលាមួយ ដែលនាងគិតថាជាពេលមួយដែលធ្វើឲ្យនាងកាន់តែអាចមានលទ្ធិភាពក្នុងការរកប្រាក់ បន្ថែមក្នុងការដោះបំណុលនេះ ហើយពេលដែលនាងវិលមកវិញនោះក៍ចំពេលដែលនាង អាចទទួលការងារចេញច្រៀង ខេត្តក្រុង ក្នុងអំឡុងរដូវក្ដៅផងដែរ។ ប៉ុន្តែស្រាប់តែ គម្រោងមួយនេះបានបន្តលើកពេលទៀត ទើបនាងគិតថា សម្រេចមិនទៅល្អជាង ដើម្បី ទុកឱកាសនេះទទួលយកការងារនៅក្នុងស្រុកជំនួសវិញ ខណះពេលអំឡុងរដូវប្រាំង នោះនាងក៏អាចមានលទ្ធិភាពក្នុងការរកប្រាក់រាប់រយដុល្លារ បានផងដែរ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close