រង​របួស​ធ្ងន់​ពីរ​នាក់​ដោយ​សារ​បើក​រថយន្ត​បុក​ក្បាល​របាំង​ចែក​ទ្រូង​ផ្លូវ​

ភ្នំពេញ៖ កាលពីវេលាម៉ោង១៣និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ធ្នូ មានរថយន្តមួយគ្រឿងបើកទៅបុកក្បាលរបាំងថ្មចែក ទ្រូងផ្លូវទាំងកំរោលបណ្តាលឲ្យអ្នក បើកបរ រថយន្តនិងអ្នករួមដំណើរម្នាក់បានរងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2C2330 បើកបរដោយបុរសពីរនាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលល្បឿនទៅបុកក្បាលរបាំងថ្មចែក ទ្រូងផ្លូវទាំងកំរោល បណ្តាលឲ្យបាក់អស់បីកង់ និងមនុស្សពីរនាក់ជាម្ចាស់រថយន្តរងរបួសធ្ងន់ធ្ងរ ចំណែកឯរថយន្តវិញរងការខូខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិង ប៉ូលិសជំនាញចុះធ្វើការវាស់វែងរួចដកហូតយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃរាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់ ចំណែកជនរងគ្រោះទាំងពីរនាក់ខាងលើពុំទាន់បានស្គាល់អត្តសញ្ញាណទេ ព្រោះបន្ទាប់ពីកើតហេតុត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close