ឃើញ​ជន​បរទេស​ប្រើ​ទូរស័ព្ទ​ទំ​នើប​ជិះ​ម៉ូតូ​តាម​ឆក់​

ភ្នំពេញ ៖ នៅវេលាម៉ោង៤ និង៤០ នាទីរសៀលថ្ងៃទី៥ ធ្នូ ២០១២ ជនសង្ស័យម្នាក់ ខ្ចីម៉ូតូមិត្តភក្តិជិះដើរលេង ប្រទះឃើញស្រ្តីជនជាតិបរទេស ៣នាក់ ជិះរ៉ឺម៉កម៉ូតូ ហើយយកទូរស័ព្ទដៃស៊េរីទំនើបថតទិដ្ឋភាពតាមដងផ្លូវបានជិះ តាមឆក់ទូរស័ព្ទនោះ បានសម្រេច ស្រាប់តែប៉ូលិសជិះម៉ូតូពីក្រោយក្របួចបានភ្លាមៗតែម្តង នៅតាមផ្លូវលេខ៣៧១ ក្រុម១៥ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីប៉ូលិសបានឲ្យដឹងថា នៅវេលាម៉ោងខាងលើប៉ូលិសប៉ិស្តិ៍ស្ទឹងមានជ័យ កំពុងតែជិះម៉ូតូល្បាតតាមផ្លូវ ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពី ពណ៌ឈាមជ្រូក តាមផ្លូវលេខ៣៧១ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ បានឆក់ទូរស័ព្ទស៊េរីទំនើប ពីស្រ្តីជនជាតិបរទេស៣ នាក់ ដែលកំពុងតែជិះនៅលើរ៉ឺម៉កម៉ូតូ ហើយបានយកទូរស័ព្ទនោះ ថតទិដ្ឋភាពតាមផ្លូវ ស្រាប់តែជនសង្ស័យជិះម៉ូតូទៅឆក់យកទូរស័ព្ទនោះ តែត្រូវប៉ូលិសដែលជិះម៉ូតូ ល្បាតតាមក្រោយនោះ ចាប់បានភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ជនសង្ស័យមានឈ្មោះ សុខ សោភ័ណ្ឌ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានទីលំនៅភូមិដង់ក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ជនសង្ស័យ ត្រូវសមត្ថកិច្ចក្របួសបានបញ្ជូនទៅសាកសួរ នៅប៉ុស្តិ៍ស្ទឹងមានជ័យ រួចបញ្ជូនបន្តទៅខណ្ឌមានជ័យ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close