លោក បា​រ៉ា​ក់ ​អូ​បា​ម៉ា និយាយ​ថា លោក ដូ​ណា​ល់​ត្រាំ ​មិន​​សាក​​សម​​ធ្វើ​​ជា​​ប្រ​ធានា​ធិប​តី​​​ទេ​

សារព័ត៌មាន​ Cambodia News/

អាមេរិក (០៣ សីហា ២០១៦) ៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញថា ការវាយ​ប្រហារ​ដោយ​ពាក្យ​សម្ដីរបស់លោក ដូណាល់​ត្រាំ​ ទៅ​លើគ្រួសារ​លោក​អនុសេនីយ៍​ឯក​អាមេរិក​ កាន់​សាសនា​ម៉ូស្លីម​បាន​ស្លាប់ក្នុងប្រទេសអ៊ីរ៉ាក់ និង​កង្វះ​ខាត​ការ​យល់ដឹងរបស់លោក នៃបញ្ហាសំខាន់ៗមានន័យថា បេក្ខ​ភាព​គណ​បក្ស​សាធារណ​រដ្ឋ​មិន​បាន​ត្រៀម​ខ្លួន​ឲ្យបានល្អធ្វើជាប្រធានាធិបតីទេ។

ថ្លែងទៅកាន់បណ្ដាមេដឹកនាំមកពីគណបក្សសាធារណរដ្ឋ ដែល​លោក​និយាយ​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​សេចក្ដី​ថ្លែង​ការ​ធ្វើ​ឡើង​ដោយលោ​ក​ ត្រាំ។

លោក អូបាម៉ា និយាយថា មិនមែនលោកសំដៅថា នរណា​ក៏​លោក​អាច​គាំទ្រ​ឲ្យ​ធ្វើជាប្រធានាធិបតីអាមេរិកតាមចិត្តលោកបាននោះទេ៕

1

Related Articles

Back to top button
Close
Close