ទស្សនកិច្ចដែលគេទន្ទឹងចាំយូរមកហើយ ត្រូវលោកពូទីនបំពេញថ្ងៃនេះនៅតួកគី
ទន្ទឹងចាំនេះ ដ្បិតលោកប្រធានាធិបតីរុស្ស៊ីបានលើកពេលវា តាំងពីកណ្តាលខែ តុលាមកហេតុដែលនាំគេផ្អើលនិយាយច្រើនអំពីអាការៈសុខភាពគាត់។ហើយដើម្បីរំសាយ ពាក្យចចាមអារ៉ាមនោះលោកពូទីនប៉ុន្មានថ្ងៃទៅមុខនឹងបន្តទស្សនកិច្ច ទាំងទៅកាន់ប្រទេស Turkmenistan រួចមកទៅកាន់ក្រុង Bruxelles ទៅចូលរួម ក្នុងជំនួបកំពូល ”សហភាពអឺរ៉ុប-រុស្ស៊ី” ហើយនៅក្នុងស្រុកវិញ ថ្ងៃព្រហស្សតិ៍ ខាងមុខគាត់នឹងទទួលជួបលោកនាយករដ្ឋមន្ត្រីចិនWen Jiabaoបន្ទាប់មកថ្លែង សារប្រចាំឆ្នាំទៅកាន់សភាទាំង២ថ្នាក់ ក្នុងទិវារដ្ឋធម្មនុញ្ញថ្ងៃ១២ ធ្នូ។
នេះជាលើកទី១ដែលនា២ខែចុងក្រោយ លោកប្រធានាធិបតីរុស្ស៊ីពូទីនធ្វើទស្សន កិច្ចនៅ បរទេស។ លើកមុន គឺតាំងពីខែតុលាម៉្លេះ ដែលគាត់បានទៅកាន់រដ្ឋ ឯក រាជ្យTadjikistanនៅតំបន់អាស៊ីកណ្តាលជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីដោយ រុស្ស៊ីមានមូលដ្ឋានយោធាដ៏ធំឈរជើងដោយទ័ពចំនួន៧.០០០នាក់សម្រាប់ប្រឈម នឹងពួក Taliban នៅអាហ្វហ្កានីស្ថានជិតខាង។ ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ច គាត់នៅតួកគីថ្ងៃនេះ លោកពូទីនចូលរួមក្នុងជំនួបកំពូលលើកទី៣នៃ ”ក្រុមប្រឹក្សា សហប្រតិបត្តិការតួកគី-រុស្ស៊ី”ជាមួយលោកនាយករដ្ឋមន្ត្រីតួកគីRecepErdogan ដែលក្នុងចំណោមបញ្ហានៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី គឺមានសាច់រឿងថាម ពលស្តីអំពីបំពង់បង្ហូរឧស្ម័នចេញពីភាគខាងត្បូង ប្រទេសរុស្ស៊ី លូនតាមបាត សមុទ្រខ្មៅហើយមួយភាគវាកាត់តាមដែនដីតួកគីទៅកាន់ភូម៌ភាគខាងត្បូងទ្វីបអឺរ៉ុប ក្រោមឈ្មោះថា South Stream។
ពិតជានៅថ្ងៃទី ៧ ធ្នូខាងមុខដែលនៅក្រុង Anapa មាត់សមុទ្រខ្មៅរុស្ស៊ី នឹង ប្រព្រឹត្តទៅ ពិធីផ្សារតភ្ជាប់មុខតំណទី១នៃខ្សែបំពង់នេះ ដោយមានអញ្ជើញ ឲ្យចូលរួម គឺទាំងរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងថាមពលតួកគី ផងដែរ។ នៅតាមមុខព្រួញថាមពលនេះដែរ ស្របនឹងកិច្ចព្រមព្រៀងចុះឆ្នាំ ២០០៩ រុស្ស៊ីត្រូវសង់កាត់លើដែនដីតួកគី ទាំងខ្សែបំពង់បង្ហូរប្រេងកាតរុស្ស៊ី ចេញពីផែ Samsun របស់តួកគីនៅមាត់សមុទ្រខ្មៅ ទៅកាន់ផែ Geihan នៅមាត់សមុទ្រម៉េឌី ទែរ៉ាណេ សម្រាប់នាំប្រេងរុស្ស៊ីនេះ ទៅលក់ឲ្យបណ្តាប្រទេសដើមបូព៌ាក្នុង ១ឆ្នាំៗ បរិមាណ ៦០-៧០លានតោន។
តាមសំដីទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីខាងនយោបាយក្រៅប្រទេស លោក Youri Ouchakov រុស្ស៊ី និងតួកគីតែងញែករឿងសេដ្ឋកិច្ចឲ្យនៅដាច់ស្រឡះពីរឿង នយោបាយ។ ខាងនយោបាយ រុស្ស៊ីមានការខ្វែងគំនិតគ្នាខ្លាំងជាមួយតួកគី៖ ម៉ូស្គូស្ថិតនៅខាងរបបគ្រប់គ្រងនៃលោកប្រធានាធិបតីស៊ីរី Bashar Assad ចំណែក ក្រុង Ankara គាំទ្រ “សម្ព័ន្ធប្រឆាំង”នៅស៊ីរី ដើម្បីផ្តួលរបបគ្រប់គ្រងនេះ។ មិន តែប៉ុណ្ណោះ តបនឹងការរិះគន់របស់ម៉ូស្គូដែលថា បំណងតួកគីចង់ឲ្យបក្ស សម្ព័ន្ធអូតង់ដំឡើងប្រព័ន្ធការពារដែនអាកាស ខ្លួន ទៅដោយកាំជ្រួចមីស្ស៊ីល អាមេរិកាំងធុន Patriot នៅជាប់នឹងព្រំដែនស៊ីរីថា នាំឲ្យស្ថានការណ៍នៅទីនោះ រឹតតែតានតឹង។ ក្រុងAnkara ឆ្លើយបកវិញថា រឿងសន្តិសុខប្រទេសតួកគី មិនត្រូវ នាំឲ្យរុស្ស៊ីឈឺក្បាលឡើយ៕ដោយ កែវ ឆាយា (RFI)