ជនរងគ្រោះ ៧នាក់នៅប្រទេសឥណ្ឌូនេស៊ីត្រូវបានបញ្ជូនមកកម្ពុជាវិញ
ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៥ កុម្ភៈ ២០១២ ពីការបញ្ជូនពលករខ្មែរចំនួន ៧នាក់ក្នុងចំណោម ១៧នាក់ ដែលជាជនរងគ្រោះដោយសារការជួយដូរនៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវធ្វើមារុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ៧ កុម្ភៈ ២០១២។
ចំពោះករណីពលករខ្មែរដែលរងគ្រោះដោយសារការជួញគដូរនៅប្រទេសឥណ្ឌូនេស៊ី ក្រសួងការបរទេស និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី និងបន្តសហការជាមួយអង្គការ (IOM) ដើម្បីធ្វើមាតុភូមិវត្តន៍ពលករខ្មែរ រងគ្រោះដែលនៅសល់ចំនួន ៧នាក់ទៀតនាពេលខាងមុខនេះ៕