សាសា បង្ហោះវីដេអូឃ្លីប បកស្រាយរឿង បើករថយន្ត បុកជាមួយ ជនបរទេស (មានវីដេអូ)

សារព័ត៌មាន​ Cambodia News/

ហ្វេសប៊ុក (១៩ ឧសភា ២០១៥) ៖ កាលពីថ្មីៗនេះ បន្ទាប់​ពី​មាន​ ទាក់ទង ទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ករណីប៉ះទង្គិច រវាងរថយន្ត របស់​អតីត​ពិធី​ការិនី​ កញ្ញា សាសា ជាមួយ​ម៉ូតូរបស់ជនបរទេស កញ្ញា សាសា​បាន​ចេញ​មុខបកស្រាយ តាម​រយៈ​វីដេអូឃ្លីប បង្ហោះនៅលើទំព័រហ្វេសប៊ុក អំពី​មូល​ហេតុ ដែល​នាំ​ឲ្យ​កើត​មាន គ្រោះថ្នាក់ចរាចរណ៍មួយនោះ។  [ អានបន្ត ]

តាមរយៈវីដេអូ មួយនេះ កញ្ញា សាសា បានបញ្ជាក់ថា នាងទទួលស្គាល់ ថាពេលនោះ នាងពិតជា បានបើករថយន្ត ក្នុងល្បឿនលឿនមែន តែ​នាង​មិន​បាន បើកទៅបុក ម៉ូតូជនបរទេសនោះទេ ផ្ទុយទៅវិញ គឺជន​បរទេស​ទៅ​វិញ​ទេ ដែលបានជិះមកបុក រថយន្តរបស់នាង ព្រោះថាពេលនោះ ជនបរទេសកំពុង តែនិយាយគ្នា លើម៉ូតូ និង​ជិះ​ក្នុង​ល្បឿន​លឿន​ថែម​ទៀត​។

តាមរយៈវីដេអូ នេះផងដែរ នាងបានបញ្ជាក់ថា ការរិះគន់របស់ មហាជន ដែលថានាងគេចវេស មិនចង់ទទួល ខុសត្រូវនោះ គឺជារឿង មិនពិត ព្រោះ​ថា នាងបាននិយាយ សម្រុះសម្រួល ជាមួយនឹង គ្នីគ្នា របស់​ជន​បរទេស​នោះហើយ ដើម្បីបញ្ចប់រឿង មុននឹងធ្វើការ ចាកចេញពី ទី​កន្លែង​កើតហេតុ នោះ៕

N1

Related Articles

Back to top button
Close
Close