បើក​រថយន្ត​បុក​ដើម​ឈើ​បណ្តាល​ឲ្យ​ដាច់​កង់​មុខ​ម្ខាង​

ភ្នំពេញ៖  បើបរថយន្តកាមរីបាឡែនពណ៌កណ្តុរប្រមេះទៅបុកដើមត្រសេក នៅចំណុចមុខ ផ្សារទំនើបបាយ័ន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្តិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីវេលាម៉ោង ២និង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុខាងលើបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុកខឿនថ្មចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកដើមឈើបណ្តាលឲ្យដាច់កង់មុខផ្នែកខាងស្តាំអស់ម្ខាងមកនៅកណ្តាល ទ្រូងផ្លូវ។

ក្នុងហេតការណ៍ខាងលើនេះអ្នករួមដំណើក្នុងរថយន្តខាងលើនេះមានគ្នា៥ នាក់បានគ្នាចុះចោលរថយន្តគេចខ្លួនបាត់អស់ដោយពុំមានអ្នកណាម្នាក់ រងរបួសឡើយ។

ចំពោះករណីខាងលើនេះទើបធ្វើដំណើរចេញពីទីណា ហើយមានបំណងឆ្ពោះទៅណាមកណាឡើយ។ ប៉ុន្តែក្រោយមានបញ្ហាកើតឡើងសមត្ថកិច្ចបានចុះវាស់វែងស្ទូចយក រថយន្តខាងលើនេះទៅរក្សាទុកនៅសាលារាជធានីភ្នំពេញដើម្បីចាត់ការ តាមច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close