ប្រជាពលរដ្ឋបុរីកីឡា ៥នាក់ត្រូវបានដោះលែង
នៅថ្ងៃទី ០២ កុម្ភៈ ២០១២ នៅសាលារាជធានីភ្នំពេញមានកិច្ចពិភាក្សាមួយរវាងតំណាងពលរដ្ឋសហគមន៍បុរីកីឡា និងមន្ត្រីសាលារាជធានីភ្នំពេញ។ នៅក្នុងកិច្ចពិភាក្សានោះ តំណាងប្រជាពលរដ្ឋបុរីកីឡាបានស្នើសុំឲ្យមានការដោះលែងប្រជាពលរដ្ឋបុរីកីឡាចំនួន ៥នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១ កុម្ភៈ ២០១២។
បន្តាប់ពីកិច្ចពិភាក្សារវាងភាគីសាលារាជធានីភ្នំពេញបានឯកភាពយល់ព្រមដោះលែងអ្នកបុរីកីឡា ៥នាក់ដែលបានចាប់ខ្លួននៅក្នុងព្រឹត្តិការណ៍រតវ៉ារឿងដីធ្លីកាលពីថ្ងៃទី ១ កុម្ភៈ ២០១២ ស្នងការប៉ូលិសវិញ។ ប៉ុន្តែពលរដ្ឋទាំងនោះត្រូវបញ្ឈប់ការតវ៉ារឿងដីធ្លីតទៅទៀត។
ជាមួយគ្នានោះអតីតប្រជាពលរដ្ឋរស់នោះសហគមន៍បុរីកីឡាបានសន្យាបញ្ឈប់ការរវ៉ាទាមទារផ្សេងៗ ដែលខុសច្បាប់ និងទំនាក់ទំនងដោយផ្ទោល់ជាមួយក្រុមការងារក្នុងការដោះស្រាយគោលនយោបាយ។ ក្នុងករណីមិនគោរពតាមការសន្យាខាងលើនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕