កម្ពុជា និង​ចិន ជួប​ប្រជុំ​គ្នា​ដើម្បី​រក​វិធី​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​​

ភ្នំពេញ៖ អាជ្ញាធរប្រឆាំងគ្រឿងញៀនកម្ពុជា និងចិន បានជួបប្រជុំគ្នា ដើម្បីរកវិធីទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែន។ កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ចិន ស៊ីហ្វ៊ូ បានអោយដឹងថា រយៈពេលកន្លងមកនេះ ការអនុវត្តតាមស្មារតីអនុស្សារណៈ នៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អប្រសើរ ដោយបានចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក និងឈានទៅទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនបានទាន់ពេលវេលា៕

អាជ្ញាធរកម្ពុជា ដែលមានសមាសភាព ១៥ រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យុ ស៊ុនឡុង អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ចំណែកភាគីចិន មានសមាសភាព ១៦ រូប ដឹកនាំដោយលោក Chen Xufu អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន និងជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន របស់ក្រសួងសន្តិសុខប្រទេសចិន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close