បុរស​ម្នាក់​ស្រវឹង​បើក​រថយន្ត​បុក​រះ​រថយន្ត​ជា​បន្ត​បន្ទាប់​ខូច​ខាត​អស់​ចំនួន ​៦គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២៣ វិច្ឆិកា ២០១២វេលាម៉ោង ២២ និង ២០នាទី មានរថយន្ត មួយគ្រឿងម៉ាកមែកសឺដេស ពណ៌ខ្មៅ ភ្នំពេញ 2C 6398 បើកបរដោយបុរសម្នាក់ មិន ស្គាល់ឈ្មោះ បានបើកបុករះរថយន្តជាបន្តបន្ទាប់ខូចខាតអស់ចំនួន ៦គ្រឿង និងម៉ូតូមួយ គ្រឿង ។

រថយន្តបង្កហាតុម៉ាកមែកសឺដេស។

ហេតុការណ៍នេះបានបង្កឡើងតាំងពីក្នុងបរិវេណទីតាំងកោះពេជ្រ រហូតដល់កំណាត់មហាវិថី ព្រះនរោត្តម ខាងជើងវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទើបរថយន្តបង្កបុកផ្ទប់ជាមួយរថយន្តឡង់គ្រីស៊រ កូនថ្នាក់ដឹកនាំ បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតបើកទៅមុខលែងរួច ទើបឈប់ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរបានភ្លាមៗ ។

តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាកមេសសឺដេស ដែលសមត្ថកិច្ចអះអាងថាអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបានបើក ចេញពីប្លុកទីតាំងកោះពេជ្រ ហើយក៏ចាប់ផ្ដើមបុករថយន្តកាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿង បណ្ដាលឲ្យរថយន្តកាមរីឆ្លាមរងការខូចខាត រួចរថយន្តមេសសឺដេសជ្រុលល្បឿនទៅ ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មួយគ្រឿងបណ្ដាលឲ្យអ្នកជិះម៉ូតូពីរនាក់រងរបួស ។

ហើយបានព្យាយាមបើករត់គេចមកបុកជាមួយរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ នៅមុខសួនកម្សាន្តឌ្រីមលែន ហើយជ្រុលទៅបុក រថយន្តឡិចស៊ីស RX ៣០០ ពណ៌ខ្មៅ នៅក្បែរឌ្រីមលែននោះដែរ ។បន្ទាប់ពីនោះមករថយន្តមែកសឺដេស បន្តល្បឿន ជ្រុលទៅបុករថយន្តកាមរីបាឡែនហើយបន្តទៅបុករថយន្តម៉ាកស៊ី អរ វី ពណ៌ស្លែ មួយទៀត រួចព្យាយាមបើករត់គេចខ្លួនតាំងពីមជ្ឈមណ្ឌលកោះពេជ្រ ជាហេតុធ្វើឲ្យបុករះរថយន្តនិង ម៉ូតូជាបន្តបន្ទាប់ លុះដល់កំណាត់មហាវិថីព្រះនរោត្តម ខាងជើងវិមានឯករាជ្យបន្តិច ក៏បុកជាមួយរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ជាកូនរបស់ថ្នាក់ដឹកនាំបណ្ដាលឲ្យរថយន្តម៉ាកមែកសឺដេសកំពិតក្បាល វិលខ្លួនខ្ទាតទៅបុកចិញ្ចើមផ្លូវទៅមុខលែងរួច។

ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌដូនពេញសហការជាមួយ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះអន្តរាគមន៍វាស់វែង ដកហូតរថយន្តបង្កហេតុរួមជាមួយអ្នកបើកបរនាំយកទៅកាន់ ការិយល័យជំនាញ ដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ ហេង នាង

រថយន្តដែលរងការខូចខាតដោយសាររថយន្តបង្កហាតុ។

Related Articles

Back to top button
Close
Close