បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​បត់​ត្រឡប់​ក្រោយ​រង​របួស​ធ្ងន់​ខ្លួន​ឯង​

ភ្នំពេញ ៖ កាលពីថ្ងៃទី២២ វិច្ឆិកា ២០១២ វេលាម៉ោង១០ យប់ នៅមុខការិយាល័យនគរូបនីយកម្ម និងភូមិបាលទួលគោក តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានបុរសម្នាក់ស្រវឹងស្រាជិះទៅបុកម៉ូតូសង់កូរ៉េ បត់ត្រឡប់ក្រោយ នៅគល់ស្ពានអាកាស៧ មករាខាងកើត បណ្តាលឲ្យរងរបួសធ្ងន់។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា ម៉ូតូគុបជ្រុង ពណ៌ទឹកប្រាក់ បើកចុះពីលើស្ពានអាកាស ៧មករា ពីលិចកើតស្របគ្នាជាមួយម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជិះគ្នា២នាក់ បត់ត្រឡប់ក្រោយតាមសញ្ញាព្រួញ ស្រាប់តែម៉ូតូគុបស្រវឹងស្រា ហើយចុះពីលើស្ពានលឿនពេក ជ្រុលទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យដួលរងរបួសធ្ងន់ខ្លួនឯង ចំណែកអ្នកជិះសង់កូរ៉េ រលាត់ដៃជើងតិច តួច ។

ជនរងគ្រោះរបួសធ្ងន់ មានឈ្មោះ សំ សុខជា ចំណែកអ្នកបើកម៉ូតូសង់កូរ៉េ មានឈ្មោះ ហាន ហ៊ាន អាយុ ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះ របួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌទួលគោក ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close