ប្រធានាធិតីអាមេរិកចាកដោយមិនបាន គោរពព្រះបរមសពអតីតព្រះមហាក្សត្យខ្មែរ
Cambodia News
ភ្នំពេញ (២០ វិច្ឆិកា ២០១២)៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក នៅល្ងាច ថ្ងៃអង្គារនេះនឹងចាក ចេញពីកម្ពុជា ដោយមិនបានចូលគោរព ព្រះ បរមសពអតីតព្រះមហាក្សត្រខ្មែរ ឡើយ។
បន្ទាប់ពីស្នាក់នៅក្នុងរាជធានីភ្នំពេញអស់ រយៈពេលមួយយប់ ហើយមានកម្មវិធីដ៏ មមាញឹកក្នុងកិច្ច ប្រជុំកំពូលអាស៊ាន លើកទី ២១ លោក អូបាម៉ា ក៏បានចាក ចេញទៅប្រទេស របស់លោក វិញ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មានបាន និយាយនៅរសៀលថ្ងៃ អង្គារនេះថា មិនមាន កម្មវិធីរបស់លោក អូបាម៉ា ចូលគោរពព្រះបរមសពឡើយ។
ការមិនចូលគោរពព្រះបរមសពអតីតព្រះមហាក្សត្រ នរោត្តម សីហនុ របស់លោក អូបាម៉ា ត្រូវបាន អ្នកវិភាគនយោបាយមើលឃើញថា ក្នុងនាមជាប្រធានាធិតីនៃប្រទេសដែលធ្លាប់តែជាអមិត្តជា មួយ សម្តេច នរោត្តម សីហនុ លោក អូបាម៉ា មិនអាចចូលគោរពបានទេ។
កាលពីជាង ៣០ ឆ្នាំ មុននេះ សហរដ្ឋអាមេរិកបានផ្ដល់មធ្យោបាយទាំងយោធានិងហិរញ្ញវត្ថុឲ្យ លោកនាយករដ្ឋមន្ត្រី លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលត្រូវជាបងប្អូនជីទួត របស់សម្ដេច សីហនុ ឲ្យបណ្ដេញសម្ដេច សីហនុ ចេញពីព្រះប្រមុខរដ្ឋតាមរយៈរដ្ឋប្រហារនាថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០។
អ្នកវិភាគនយោបាយបានសន្និដ្ឋានថា ប្រសិនបើប្រធានាធិបតីអាមេរិក និងមេដឹកនាំរបស់លោក ផ្សេងទៀត ដូចជាលោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន និងលោករដ្ឋមន្ត្រីការពារ ឡេអូន ផែនីតា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព នោះប្រៀបដូចជាមេដឹកនាំជំនាន់ក្រោយ របស់អាមេរិកធ្វើខមាលទោសដល់សម្តេច នរោត្តម សីហនុ។
ពួកគេថា ប្រសិនបើមានការគោរពនោះ គឺជាសំណងនយោបាយមួយដ៏ធំរបស់សហរដ្ឋអាមរិកជូន ដល់សម្តេច នរោត្តម សីហនុ និងសមាជិករាជវង្សរបស់ព្រះអង្គ៕