សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​សហការ​គ្នា​ស្ទាក់​ចាប់​ចោរ​ប្លន់​តែ​របូត​ទៅ​វិញ​បាត់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩  វិច្ឆិកា  ២០១២នេះ នៅចំណុចភូមិ កំរៀង ផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនជាប់ចោទម្នាក់បានព្យាយាមរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចនគរ បាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ ដង្កោ។ ខណៈដែលជនជាប់ចោទរូបនេះ បានឃើញសមត្ថកិច្ចកំពុងស្ទាក់ឆែក រថយន្ដនៅចំណុចវត្ដអង្គមេត្រី ខណៈនោះជនជាប់បានលោតចុះពីលើរថយន្ដដឹកកម្មករ ហើយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃក្របួច ជាប់ តែជនជាប់ចោទរូបនេះបានរើ បម្រះបណ្ដាលឱ្យរបូតខ្សែក្រវាត់និង ខោអាវរួចរត់កាត់វាលស្រែសំដៅចុះ ទៅពួនក្នុងទឹកប្រឡាយបាត់ទៅ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យ ដឹងថា ជនជាប់ចោទនេះមានឈ្មោះមុំ ភារម្យ ភេទប្រុស អាយុជាង២០ឆ្នាំ មានទីលំនៅភូមិកំរែង សង្កាត់សាក់ សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយ ជនជាប់ចោទនេះត្រូវបានតុលាការកាត់ ទោសជាប់ពន្ធនាគារ៥ឆ្នាំក្រោមបទ ហិង្សាមានស្ថានទម្ងន់ទោស។

ប្រភពដដែលបានឱ្យដឹងទៀតថា ជនជាប់ចោទខាងលើមានគ្នីគ្នា៣ នាក់បានប្លន់ម៉ូតូ១គ្រឿងម៉ាកអាយខន កាលពីខែមីនា ឆ្នាំ២០១១ នៅចំណុច ស្ពានវត្ដហារ ស្ថិតក្នុងភូមិពាម សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈ ដែលជនរងគ្រោះបានចេញពីដារលាន ភូមិ។កាលនោះក្រុមជនសង្ស័យទាំងនោះ បានប្រើដាវសាម៉ូរ៉ៃកាប់មកលើជនរង គ្រោះបានបណ្ដាលឱ្យរងរបួសធ្ងន់។

នាយនគរបាលប៉ុស្ដិ៍ព្រៃស លោក អ៊ុល សំអុល បានឱ្យដឹងថា កាលនោះកម្លាំងលោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗផងដែរក្រោយពី ធ្វើសកម្មភាព ហើយបច្ចុប្បន្នត្រូវបាន តុលាការឃុំខ្លួននៅគុកព្រៃស។ ជនជាប់ ចោទខាងលើនេះ មានដីកាចាប់ខ្លួន ហើយនៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះកម្លាំង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងខណ្ឌដង្កោស្ទាក់ រថយន្ដដឹកកម្មករក្នុងគោលបំណងចាប់ខ្លួនជននេះ ស្រាប់តែរូបគេបានដឹងខ្លួនក៏ លោតចុះពីលើរថយន្ដរត់កាត់វាលស្រែចុះសម្ងំក្នុងប្រឡាយអង្គមេត្រី បាត់ទៅ ហើយកម្លាំងយើងកំពុងឃ្លាំចាំមើល កន្លែងប្រឡាយទឹកនោះដើម្បីចាប់ជន នេះទាល់តែបាន។

ក្នុងករណីបណ្ដែត បណ្ដោយឱ្យជនសង្ស័យរត់រួចបែបនេះ បានកើតឡើងចំនួន២ដងហើយនៅខណ្ឌ ដង្កោនាំឱ្យមានការរិះគន់យ៉ាងខ្លាំងពី សំណាក់ប្រជាពលរដ្ឋ។ ករណីទី១ បានកើត ឡើងនៅភូមិជើងឯក សង្កាត់ជើងឯក ដែលជនសង្ស័យពាក់ព័ន្ធនឹងករណីចែកចាយថ្នាំញៀន នគរបាលបានចាប់ដាក់ លើម៉ូតូហើយបណ្ដោយឱ្យរបូតវិញ គឺ លោតចុះពីលើម៉ូតូរត់ចូលបឹងឈូកបាត់ដល់សព្វថ្ងៃ និងករណី១ទៀត គឺកើត ឡើងនៅព្រឹកម្សិលមិញនេះឯង ៕

ដោយ៖ភារុណ

Related Articles

Back to top button
Close
Close