លទ្ធផលបោះឆ្នោតក្នុង​ខេត្តកំពង់ឆ្នាំងត្រូវបាន​បក្សសមរង្សីបដិសេធ

លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​ខេត្ត​កំ​ពង់​ ថ្ងៃ​ទី​២៩ មករា នៅ​ការិយាល័យ​បោះ​ឆ្នោត​លេខ​៧០០៣ត្រូវ​បាន​ប្រធាន​គណ​បក្ស​សម​រង្ស៊ី​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ប្រកាស​មិន​ទទួល​ស្គាល់ដោយ​ចោទ​ថា ដំណើរការ​រាប់​សន្លឹក​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី។

ប្រធាន​គណ​បក្ស​សម​រង្ស៊ី​ប្រចាំ​ខេត្ត​កំពង់ឆ្នាំងលោក ដួង ចិន្ត្រា បាន​ឲ្យ​ដឹង​ថា គណ​បក្ស​សម​រង្ស៊ី​ខេត្ត​កំពង់ឆ្នាំង ប្រកាស​មិន​ទទួល​ស្គាល់​ចំ​ពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ។

ដោយលោក​បាន​​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នេះនៅមាន​ចំណុច​មិន​ប្រក្រតី​ជា​ច្រើនដូច​ជា​ការ​ខុស​គ្នា​រវាង​ចំនួន​គំនូស​លើ​ក្ដារ​ខៀន និង​ចំនួន​សន្លឹក​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​លឿន​ពេក​ជា​ដើម៕

Related Articles

Back to top button
Close
Close