អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ស្រីលង្កា​ដែល​អូស្ត្រាលី​បញ្ជូន​ត្រឡប់​ទៅវិញ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

មានសេចក្តីរាយការណ៍មកថា អ្នកស្វែងសុំសិទ្ធិជ្រកកោនមួយក្រុមដែលអូស្ត្រា លីបញ្ជូន ត្រឡប់ទៅស្រីលង្កាវិញត្រូវប៉ូលិសស្រីលង្កាចាប់ខ្លួន។

បុរសស្រីលង្កាចំនួន៣២នាក់ត្រូវអាជ្ញាធរអូស្ត្រាលីបញ្ជូនចេញពីកោះChristmas ទៅស្រីលង្កាវិញ កាលពីដើមអាទិត្យនេះ។

បណ្តាញព័ត៌មានស្រីលង្កាបានរាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនបុរសទាំង នោះ នៅពេលដែលពួកគេជិះយន្តហោះទៅដល់ក្រុងកូឡុមបូ។

ភាគច្រើននៃបុរសទាំងនោះ បានទទួលការដោះលែងឲ្យនៅក្រៅឃុំដោយមានការ ធានា។តាំងពីគណបក្សLabor គ្រប់គ្រងប្រទេសអូស្ត្រាលីបានដាក់ឲ្យអនុវត្តឡើងវិញ នូវការពិនិត្យ ពាក្យសុំរើសយកជនភៀសខ្លួននៅក្រៅប្រទេសមកនោះ មានជន ជាតិស្រីលង្កាជាង២០០នាក់ហើយដែលត្រូវគេបញ្ជូនទៅ ស្រីលង្កាវិញ។

ក្នុងចំណោមជនជាង២០០នាក់នោះ មាន៩២នាក់បានយល់ព្រមវិលត្រឡប់ទៅ ស្រីលង្កា ដោយស្ម័គ្រចិត្ត៕ (Radio Australia)

Related Articles

Back to top button
Close
Close