រថយន្តបែនដឹកខ្សាច់បើកទាក់ខ្សែកាបអុកទិចធ្លាក់មួយដុំកាត់ទទឹងផ្លូវ
ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី១៥ វិច្ឆិកា នៅមុខសណ្ឋាគារហូលីដេវីឡា តាមមមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា មានរថយន្តបែនដឹកខ្សាច់ប្រភេទរថយន្តតូចដឹកខ្សាច់យកទៅទម្លាក់នៅ ក្នុងរ៉ារទេះភ្លើងរួចអត់ចុចបែនចុះក្រោមវិញ បើកទៅទាក់ខ្សែកាបអុកទិកដាច់មួយសំណុំធ្លាក់កាត់ទទឹងផ្លូវ ។ហេតុការណ៍នេះ ។
បើតាមសម្តីតៃកុងរថយន្តបែនដឹកខ្សាច់ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តរបស់គេដឹក ខ្សាច់យកទៅចាក់នៅក្នុងរ៉ារទេះភ្លើងរួចរូបគេបានចុចទម្លាក់បែនមកវិញហើយ ដោយសារតែប្រញាប់ពេក មិនបានចាប់អារម្មណ៍មើលបែននោះ ធ្លាក់មកវិញ ឬនៅទេ បានបើករថយន្តត្រឡប់មកវិញ ស្រាប់តែបានទាក់នឹងខ្សែកាបអុកទិចមួយសំណុំ ដែលមានកម្ពស់៤,៨ម៉ែត្រ បណ្តាលឲ្យធ្លាក់ស្ទាកកាត់ទទឹងផ្លូវ ។
ប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា ខណៈពេលរថយន្តបើកមកជិតដល់កន្លែងកើតហេតុខាងលើ ប៉ូលិសយាមតាមគោលដៅបានស្រែកប្រាប់តៃកុងរថយន្តដែរ ពេលឃើញអត់ទម្លាក់បែនចុះបែបនេះ តែតៃកុងរថយន្តអត់ឮ ទើបទាក់ខ្សែកាបអុកទិកតែម្តង ។
ក្រោយពេលកើតហេតុខាងខ្សែកាបអុកទិចនោះ បានចុះទៅកាត់ខ្សែកាប ដែលធ្លាក់កាត់ទទឹងផ្លូវចេញអស់ពាក់កណ្តាល ទាញចេញទៅចិញ្ចើមផ្លូវ ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ និងទាញឡើងទៅលើវិញខ្លះ ។ ចំណែករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំ ធ្វើការដោះស្រាយសងការខូចខាត ៕
ដោយ៖ ហេង នាង