រាជរដ្ឋាភិបាលបញ្ជាក់អំពីកម្មវិធីសំខាន់ៗ​​​នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០១២ នេះឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នាពេលខាងមុខដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនិងជាប្រ ធាននោះលោកឧបនាយករដ្ឋ មន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើ សន្និសិទកាសែតដើម្បី បញ្ជាក់អំពីកម្មវិធីសំខាន់ៗមួយចំនួនទាក់ទងនឹងកិច្ចប្រជុំ កំពូលប្រជុំកំពូលអាស៊ាន ។

លោកហោ ណាំហុង បានលើកឡើងថាកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាននិងកិច្ចប្រជុំកំ    ពូលពាក់ព័ន្ធនឹងចាប់ផ្តើពីថ្ងៃ ទី១៨ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១២ ។ ប៉ុន្តែមុននឹងចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាននោះគឺមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែវិច្ឆិកា ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺមានទិសដៅពីរទី១/ ពិនិត្យឡើង វិញនូវការសម្រេចនានា នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែកក្កដានិងកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរ ទេសនៅញូវយ៉កពីខែកញ្ញា កន្លងទៅ ។ ទី២/ រៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ។

ទាក់ទងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រ  សួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំនេះមានឯកសារដែលត្រូវអនុម័តមានចំនួន២ ឯកសារត្រូវចុះ    ហត្ថលេខាមានចំនួន១ និងការប្រកាសនៃការបង្កើត វិទ្យាស្ថានអាស៊ីសម្រាប់សន្តិភាពនិងសម្របសម្រួល ។ លោកបញ្ជាក់ថា ឯកសារចំនួន២ ដែលត្រូវអនុម័តនោះរួមមានសេចក្តី ថ្លែងការណ៍អំពីសិទ្ធិមនុស្ស    របស់អាស៊ាន និងឯក សារនៃការបង្កើតមជ្ឈមណ្ឌលមីនរបស់អាមេរិកនៅកម្ពុជា ។ ចំណែកឯក សារ    ដែលត្រូវចុះហត្ថលេខាគឺរួមមានសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីការអនុម័តសេចក្តីថ្លែង ការណ៍សិទ្ធមនុស្ស។ បន្ទាប់មក គឺកិច្ចប្រជុំអាស៊ានបូក៣ ដែលជាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ានជាមួយនាយករដ្ឋ     មន្ត្រីចិន-ជប៉ុន និងប្រធានាធិបតីកូរ៉េ ។ កិច្ចប្រជុំនេះមានការអនុម័តលើឯកសារចំនួន២គឺសេចក្តីប្រកា  សរួមនៃខួបលើកទី១៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ានបូក៣ និងសេចក្តីថ្លែងការណ៍នៃការតភ្ជាប់   រវាងអាស៊ានបូក៣ ។ ដោយឡែកកិច្ចប្រជុំមួយទៀតរវាងថ្នាក់ដឹកនាំអាស៊ានជាមួយ នាយករដ្ឋមន្ត្រីចិន វេនជាប៉ាវ (Wen Jiabao ) ក៏នឹងមានអនុម័តលើសេចក្តីថ្លែងការណ៍ការរួមអំពីខួបទី១០ នៃសេចក្តីថ្លែង ការណ៍ស្តីពីសមុទ្រចិនខាងត្បូង(DOC)។

លោកហោ ណាំហុង បានបន្ថែមថាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ ក៏មានកិច្ចប្រជុំដ៏  មានសារៈសំខាន់ មួយទៀតដែរ គឺកិច្ចប្រជុំរវាងថ្នាក់ដឹកនាំប្រទេសអាស៊ាន និងអាមេរិក ដែលលោកប្រធានាធិប  តីអូបាម៉ា នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ ដោយផ្ទាល់តែម្តង ។ កិច្ចប្រជុំនេះគឺសំដៅពង្រឹងទំនាក់ទំនង  និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងអាមេរិក ។ ទាក់ទងនិង កិច្ចសហប្រតិបត្តិការនេះលោករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថាចាប់តាំងពីរដ្ឋាភិបាលអាណត្តិទី១ លោកប្រធានាធិបតី អាមេរិក បារ៉ាក់អូបាម៉ា    តែងតែអនុវត្តនយោបាយខិតកាន់តែជិតរវាងអាមេរិកនិងអាស៊ាន ។ ហេតុដូច្នេះហើយទើបលោក បារ៉ាក់ អូ  បាម៉ា អញ្ជើញមកចូលរួមប្រជុំក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។ លោកបន្តថាកិច្ចប្រជុំរវាងអាស៊ាន និងអាមេរិកនេះសារៈ សំខាន់គឺធ្វើយ៉ាងណាជម្រុញទំនាក់ទំនងអាស៊ាននិងអាមេរិកក្លាយជាទំនាក់ទំនងយុទ្ធ សាស្ត្រ ឬ ភាពជា ដៃគូយុទ្ធសាស្ត្រ ។

ក្រៅពីនោះក៏មានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាកិច្ចប្រជុំលើកទី៦ផងដែរ ហើយកិច្ចប្រជុំនេះ ក៏មានការចូលរួមពីប្រទេស មហាអំណាចសេដ្ឋកិច្ចមួយចំនួនដូចជាអាមេរិក ចិន ជប៉ុន ជាដើម ៕

ដោយ៖ភារុណ

Related Articles

Back to top button
Close
Close