សប្បុរសជនផ្តល់អំណោយដល់កុមារី​​កំព្រា​​គ្មានទីពឹង

ភ្នំពេញ៖ ដោយមើលឃើញនូវការលំបាកទាំងជីវភាព និងពន្លឺនៃអនាគតរបស់កុមារីសនលេនីន រៀននៅ សាលាបឋមសិក្សាអ្នកឧកញាមហាភក្តីហ៊ុន នាង ទួលទំពូង ២សង្កាត់ទួលទំពូង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះលោកឈៀង ប៊ុនហេង អាជីករលក់ ត្បូងមានតម្លៃនៅផ្សារទីរួមខេត្ត បាត់តំបន់បានផ្តល់ជាអំណោយកង់មួយ គ្រឿងនិងថវិកាមួយចំនួនទៀត ដល់កុមារីដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរទៅសិក្សានិងទិញសម្ភារៈសិក្សា។អំណោយ នោះត្រូវបាន ប្រគល់ផ្ទាល់ដៃដល់កុមារីកំព្រារូបនោះនៅទីស្នាក់ការក្លឹបអ្នកកាសែតកម្ពុជា ។

កុមារីសន លេនីន មានអាយុ ១៤ឆ្នាំ ជាកូនកំព្រាឪពុកម្តាយ និងកំពុងរស់នៅក្នុងជីវភាពក្រលំ  បាកជាមួយបងស្រីបង្កើត ។ ក្នុងផ្ទះជួលនៅរាជធានីភ្នំពេញទោះបីជាកុមារីសន លេនីន បានចូលសិក្សាក៏ដោយ ក៏ប៉ុន្តែដោយសារតែជី  វភាពក្រលំបាក នាងមិនបានទៅរៀនជាប់លាប់ដូចក្មេងៗ ដទៃទៀតឡើយ។

ទាំងបងស្រីនិងកុមារីសន លេនីន បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងពេលទទួលបាននូវអំ ណោយសប្បុរសធម៌នេះ។ ទន្ទឹមនោះក៏បានថ្លែងអំណរគុណដល់លោកឈៀង ប៊ុនហេង ផងដែរ ដែលបាន ផ្តល់ជាអំណោយកង់មួយគ្រឿងនិងថវិកា មួយចំនួនទៀត ហើយជូនពរដល់ម្ចាស់អំណោយ   ទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ៕

ដោយ៖ ភារុណ

លោកឈៀង ប៊ុនហេង អាជីករលក់ ត្បូងនៅផ្សារទីរួមខេត្តបាត់តំបងបានផ្តល់ជាអំណោយកង់ដល់កុមារីសន លេនីន

Related Articles

Back to top button
Close
Close