វិស័យសុខាភិបាលមិនល្អ​បង្កឲ្យគ្រោះថ្នាក់​​សម្រាប់សង្គម

បច្ចុប្បន្នសុខភាព​សាធារណៈ​នៅ​កម្ពុជា​​ ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​ ដែល​បង្កឲ្យ​មាន​​គ្រោះថ្នាក់​ធំធេង​សម្រាប់​សង្គម។​ ​​

ចំ​ពោះ​ប្រជាពល​រដ្ឋ​​ខ្មែរ​ក្រីក្រ​នៅកម្ពុជា​​​ពេលដែល​​មាន​​ជំងឺ​​ធ្ងន់ធ្ងរ​ម្តងៗគ្មាន​លទ្ធភាព​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​​ប្រទេស​ គឺ​កំពុង​ប្រឈម​នឹង​បញ្ហា​មិន​ប្រាកដ​ប្រជា​នៃវិជ្ជា​សុខាភិបាល​ក្នុង​ស្រុក។ ​

ម្យ៉ាង​ទៀត​ការ​ព្យាបាល​មិន​សូវ​មាន​ប្រសិទ្ធិភាព ហើយ​​មាន​តម្លៃ​ខ្ពស់ និង​ភាព​​អនាធិប​តេយ្យ​​ក្នុង​ការ​ឃោសនា ​និង​ដាក់​លក់​ថ្នាំ​ពេទ្យ​ ឬ​ផលិតផល​ទាក់ទង​នឹង​សុខភាព​កំពុង​កើត​មាន​ពេញ​បន្ទុក។​

ក្រៅ​ពី​នោះ​ គ្រូពេទ្យ​មួយចំនួនបាន​បំភ្លេច​ចោល​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈជា​គ្រូ​ពេទ្យ​​ ដោយ​​សម្លឹង​ឃើញ​ប្រាក់​ជាធំ ​ទាំងនេះ​ហើយ​ដែល​ជា​គ្រោះថ្នាក់​ដ៏​ធំធេងសម្រាប់​សង្គម​កម្ពុជា៕

Related Articles

Back to top button
Close
Close