អ៊ីស្រាអែលត្រៀមខ្លួនដើម្បីប្រឈមមុខទល់នឹងគ្រប់សមភូមិ
អ៊ីស្រាអែលនៅថ្ងៃអាទិត្យម្សិលមិញ បានបាញ់កាំភ្លើងធំជាសញ្ញាព្រមាន ប្រទេសស៊ីរី ជាលើកទីមួយចាប់តាំងពីសង្គ្រាម Kippour រវាងអ៊ីស្រាអែលនិងប្រទេស អារ៉ាប់នៅឆ្នាំ១៩៧៣មក។នៅប៉ែកខាងត្បូងអ៊ីស្រាអែល គ្រាប់បែកផ្លោងរបស់ ប៉ាលេស្ទីនជាង ១០គ្រាប់ដែលបាញ់ចេញពីតំបន់ហ្កាហ្សា បានបណ្តាលឲ្យ មានអ្នករងរបួសនិងការខូតខាត។ ចំណែកប្រតិបត្តិការវាយប្រហាររបស់កងទ័ព អ៊ីស្រាអែល បានបណ្តាលឲ្យ ស្លាប់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន៦នាក់។
នៅព្រឹកថ្ងៃចន្ទ១២វិច្ឆិកានេះគេអាចនិយាយបានពីបទឈប់បាញ់គ្នាមួយក្រោយ ពីមានអំពើហិង្សាអស់រយៈពេលពីរថ្ងៃកន្លងមក។ប៉ុន្តែប្រតិបត្តិការណ៍របស់អ៊ីស្រា អែលនៅតំបន់ហ្កាហ្សា នៅតែមាននៅឡើយកាលពីយប់មិញតែពុំបណ្តាល ឲ្យមានជនរងគ្រោះឡើយ។ នៅព្រឹកថ្ងៃចន្ទនេះ គ្រាប់ផ្លោងរបស់ប៉ាលេ ស្ទីនមួយគ្រាប់ បានធ្លាក់ទៅក្នុងសួនច្បារនៃលំនៅឋានមួយរបស់អ៊ីស្រាអែល នៅក្រុងNetivot តែពុំបណ្តាលឲ្យមានអ្នករងរបួសដែរ។
ស្ថានការណ៍នៅតំបន់ក្នុងតំបន់ដើមបូព៌ានៅតែអស្ថិរភាពនៅឡើយ ប៉ុន្តែជា ការពិតប្រទេសអេហ្ស៊ីប កំពុងធ្វើអន្តរាគមន៍យ៉ាងសកម្មដើម្បី ប៉ុនប៉ងរកការបទ ឈប់បាញ់គ្នាមួយ។ ក្រុមប៉ាឡេស្ទីនជាច្រើនក្រុម ដូចជាក្រុមហាម៉ាសដែលត្រូត ត្រានៅតំបន់ហ្កាហ្សានិងក្រុម Jihad Islamique ប្រហែលជាសុខចិត្តទទួល យល់ព្រមលើគោលការណ៍នៃបទឈប់បាញ់គ្នា។ ដូច្នេះនៅតែប៉ុន្មានម៉ោង ទៀតប៉ុណ្ណោះ ពេលវេលាដ៏សំខាន់នឹងត្រូវមកដល់ហើយ។
នៅអ៊ីស្រាអែល លោកនាយករដ្ឋមន្ត្រី Benyamin Netanyahu បានប្រកាសនៅ ថ្ងៃអាទិត្យម្សិលមិញថា លោកត្រៀមខ្លួនជាស្រេច ប្រឈមទល់នឹងឧប្បត្តិ ហេតុហិង្សានានាដែលអាចនឹងកើតមានឡើង។ក្រុមអ្នកវិភាគអ៊ីស្រាអែល នៅថ្ងៃ ចន្ទ១២វិច្ឆិកានេះមានយោបល់ផ្សេងៗ គ្នា។
អ្នកខ្លះយល់ឃើញថា រដ្ឋាភិបាលអ៊ីស្រាអែលពុំចង់ឲ្យមានប្រតិបត្តិការ វាយលុក ដ៏ធំធេងដូចកាលពីជំនាន់រដូវត្រជាក់ឆ្នាំ២០០៨-២០០៩ជាថ្មីទៀតឡើយពីព្រោះ ប្រតិបត្តិការណ៍នេះបានបណ្តាលឲ្យមនុស្សស្លាប់រហូតដល់១៤០០នាក់។ផ្ទុយ ទៅវិញអ្នកវិភាគខ្លះទៀតគិតឃើញថា ដើម្បីប៉ុនប៉ងរៀបចំឲ្យ មានបទឈប់ បាញ់គ្នាមួយសំរាប់រយៈពេលដ៏ យូរនោះ ប្រតិបត្តិការមួយរបស់អ៊ីស្រាអែល ត្រូវតែ ធ្វើ ដោយមិនអាចចៀសបានឡើយ។
ភាពតានតឹងផ្សេងទៀតក៏មានកើតមានដែរនៅភាគខាងត្បូងជុំវិញតំបន់ ហ្កាហ្សា ។អ៊ីស្រាអែល បានបាញ់ផ្លោងគ្រាប់មីស៊ីលមួយគ្រាប់នៅថ្ងៃអាទិត្យម្សិលមិញ ជាការព្រមានប្រទេសស៊ីរីក្រោយពីមានឧប្បត្តិហេតុមួយចំនួនកើតឡើង។បន្ទាប់ពីមាន ការ វាយប្រយុទ្ធគ្នាជាច្រើននៅស៊ីរី គ្រាប់ផ្លោងជាច្រើនគ្រាប់ បានធ្លាក់ទៅលើ តំបន់ខ្ពង់រាប Golanក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ តំបន់ Golan ដែលអ៊ីស្រាអែល បានដាក់ក្រោមការត្រួតត្រារបស់ខ្លួនក្រោយពីវាយដណ្តើមបាននៅឆ្នាំ១៩៦៧។
លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Ehud Baradទើបបានគំរាមថា ប្រសិន បើមាន ការវាយប្រហារពីប្រទេសស៊ីរី ទៅលើ តំបន់ខ្ពង់រាប Golan ប្រទេសអ៊ីស្រាអែល នឹងវាយបកតបតភ្លាម។គួររំលឹកថា ចាប់តាំងពីដើមដំបូងនៃការងើបបះបោរនៅ ក្នុង ប្រទេសស៊ីរីមក អ៊ីស្រាអែល បានពង្រឹងខ្លាំងថែមទៀតប្រព័ន្ធការពាររជំវិញតំបន់ ព្រំដែនរបស់ខ្លួន ដោយបានដាក់រាយលួសបន្លានិងការជីកលេន្ឋានជា ច្រើន កន្លែ ង៕ ដោយ នុយ ប៊ែរណាដែត (RFI)