សាលាក្រុងព្រមានធ្វើការចាប់ខ្លួនចំពោះអ្នកព្យាយាម​​​ធ្វើការតវ៉ាពីបញ្ហាដីធ្លី

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅថ្ងៃទី១២ វិច្ឆកា ២០១២នេះ ខណៈដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និង អាស៊ីបូព៌ា ដែលផ្ដើមពីថ្ងៃទី ១៥ខែ វិច្ឆិកា ខាងមុខនេះ សាលាក្រុងភ្នំពេញបានព្រមានថា នឹងធ្វើការចាប់ខ្លួនចំពោះអ្នកព្យាយាមធ្វើការតវ៉ាពី បញ្ហាដីធ្លី ។

អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «អ្នកតវ៉ាមួយចំនួនដែលមកតាំង ទីលំនៅអនាធិបតេយ្យ នៅមុខស្ថានទូតសហរដ្ឋអាមេរិក ជិតវត្តភ្នំ គឺយើងចាត់ទុកជាប្រភេទជនអនាថាហើយ ដូច្នេះសាលារាជធានីភ្នំពេញ នឹងមានវិធានការជារបៀបសង្គមកិច្ច »។

ការព្រមាននេះបានធ្វើឡើងស្របពេលដែលក្រុមអ្នកតវ៉ាពី សហគមន៏នានាក្នុងទីក្រុងភ្នំពេញដែលក្នុងនោះមានដូចជា សហគមន៏ បឹងកក់ បុរីកីឡា សហគមន៏ថ្មគោលជាប់ព្រលានយន្តហោះពោធិចិនតុង ផង បន្តនាំគ្នាបោះតង់នៅខាងមុខស្ថានទូតអាមេរិក ដើម្បីសុំអន្តរាគមន៏ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក អូបាម៉ា ដែលនឹងមកចូលរួមកិច្ចប្រជុំក្នុងប្រទេសកម្ពុជា ពីថ្ងៃ ១៩-២០វិច្ឆិកា ខាងមុខនេះ ជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ៕

Related Articles

Back to top button
Close
Close