ឡាវនឹងបន្តពង្រឹងកិច្ចសហ​​ប្រតិបត្តិការជាមួយកម្ពុជា

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចហេង សំរិនប្រធានរដ្ឋសភា នៅថ្ងៃទី៥ វិច្ឆកា ២០១២ នៅវិមានរដ្ឋសភា លោក ផុនថេប ផុលសេនា ប្រធានគណៈកម្មការកិច្ចការសង្គម និងវប្បធម៌ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអះអាងនឹងបន្តពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការ ជាមួយគណៈកម្មការជំនាញរដ្ឋសភាកម្ពុជាអោយបានល្អថែមទៀត។

សម្តេច ហេង សំរិនបានសំដែងការស្វាគមន៍ និងចាត់ទុកវត្តមានលោក ផុនថេប ផុលសេនា និងគណៈប្រតិភូក្នុងដំណើរទស្សនៈកិច្ចនេះ បានផ្តល់នូវកក្តិយសដ៏ធំធេង សម្រាប់រដ្ឋសភាកម្ពុជា និងជាពិសេសគឺបានផ្តល់នូវលទ្ធភាពទ្វេឡើងថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាពនិងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសយើងទាំងពីរកម្ពុជា ឡាវ។

សម្តេច មានជំនឿយ៉ាងមុតមាំថា សភាប្រទេសទាំងពីរកម្ពុជា ឡាវនឹងបង្កើននូវកិច្ចសហប្រតិបត្តិការគា្នតាមរយៈនៃការអនុវត្ត ឲ្យបានពេញលេញនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលស្ថាប័ននីតិ ប្បញ្ញត្តិប្រទេសយើងទាំងពីរបានចុះ ហត្ថលេខាក្នុងពេលដែលសម្តេចដឹកគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវនាខែកក្កដា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ៕

Related Articles

Back to top button
Close
Close