ការបំពានផ្លូវភេទនៅប្រទេសអូស្រ្តាលី
ស្នងការទទួលបន្ទុកកិច្ចការប្រកាន់រើសអើងផ្លូវភេទនៅប្រទេសអូស្រ្តាលី បានលើក ឡើងនូវកង្វល់ជុំវិញលទ្ធផលនៃការស្ទង់មតិ ដែលបង្ហាញថាមានការបំពានផ្លូវភេទ យ៉ាង ទូលំទូលាយនៅកន្លែងធ្វើការ នៅប្រទេសអូស្រ្តាលី។
ការស្ទង់មតិរបស់ស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បង្ហាញឲ្យឃើញថាក្នុង រយៈពេល៥ឆ្នាំកន្លងទៅនេះ អ្នកធ្វើការម្នាក់ក្នុងចំណោមអ្នកធ្វើការ៥នាក់ ជួបប្រទះការបំពាន ផ្លូវ ភេទ ។
ភាគច្រើននៃជនរងការបំពានផ្លូវភេទគឺជា ស្រ្តីអាយុក្រោម៤០ ឆ្នាំ ហើយអ្នកបំពាន ផ្លូវភេទភាគច្រើនទំនងជាបុរសដែលធ្វើការជាមួយគ្នា។
លោកស្រី Elizabeth Broderick ស្នងការទទួលបន្ទុកកិច្ចការបំពានផ្លូវភេទ និយាយថា យុទ្ធនាការអប់រំថ្មីជុំវិញបញ្ហានេះគឺជាការចាំបាច់ ៕ (Radio Australia)