​កំណើនសេដ្ឋកិច្ចសហ​​គមន៍អាស៊ានបានកើន​​ឡើងជិត៦​​​ ពាន់​​លានដុល្លារ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ក្នុងសិក្ខាសាលាស្តីពី “ការសម្រេចឲ្យបាននូវសហគមន៍អាស៊ានមួយដែលកាន់តែមានសមាហរណកម្ម ភាពប្រកួតប្រជែង សមធម៌ និងរឹងមាំជាមុន” នៅសណ្ឋាគារសូហ្វីតែ នៅព្រឹកថ្ងៃទី៣០ តុលា ២០១២ លោកនារករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចសហគមន៍អាស៊ានបានកើនឡើងជិត៦ពាន់លានដុល្លារ អាមេរិក ដែលនឹងជួយជំរុញឲ្យអាស៊ានអាចសម្រេចបាននូវសមាហរណកម្មសេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ ។

លោក ហ៊ុន សែន បានបន្តថា អាស៊ានទទួលបានកំណើនផលិតផលសរុបពី ៥,២ភាគរយ ទៅ ៥,៩ ភាគរយ ដែលជាកំណើនមានលក្ខណៈល្អក្នុងកំរិតអន្តរជាតិ។ ការវិនិយោគដោយសមាជិកក្នុងតំបន់បានកើនឡើងចំនួន ២៣ភាគរយ ក្នុងឆ្នាំ២០១១ ដែលមានទឹកប្រាក់ ១៧,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិកស្មើនឹង ១៩,២ភាគរយ នៃលំហូរវិនិយោគទន់ផ្ទាល់ពីបរទេស។

លោកហ៊ុន សែន បានបន្ថែមថា ស្ថានភាពពាណិជ្ជកម្មរបស់អាស៊ាននៅឆ្នាំ២០១១ មានភាពរឹងមាំដោយមានកំណើន ៥,៨៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយបានកើនឡើង ១៦,៨ភាគរយ ក្នុងនោះនៅឆ្នាំ២០១០ មានទឹកប្រាក់ ២,០៥ លានលានដុល្លារសហរដ្ឋអាមេរិក បានកើនឡើងដល់ ២,៣៩ លានលានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១១៕

Related Articles

Back to top button
Close
Close