ព្រះបរមសពសម្តេចព្រះ​​​មហាវីរក្សត្រនឹងត្រូវ​​ប្រារព្ធព្រះរាជពិធីបូជា​​ក្រោយចូលឆ្នាំចិន

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ថ្ងៃទី២៦ តុលា ២០១២ បន្ទាប់ពីសមាជិកអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងអាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត ដែលចូលរួមប្រជុំតាមប្រព័ន្ធវីដេអូខនហ្វឺរឹន (Video Conference) ថ្ងៃទី២៦ តុលា ២០១២ បានស្មឹងស្មាធ ០១ នាទី គោរព ព្រះវិញ្ញាណខ័ន្តព្រះបរមសពព្រះមហាវីរក្សត្ររួចមក ជាមួយនិងការថ្លែងអំណរគុណ និងកោត សរសើរចំពោះអាជ្ញាធរ រាជធានី ខេត្ត ក្នុងការចូលរួមគោរព និងរៀបចំសណ្តាប់ធ្នាប់សម្រួលដល់ ប្រជាពលរដ្ឋដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ក្នុងរយៈពេលកាន់ទុក្ខជាផ្លូវការ។

លោក ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធឲ្យសិក្សា ពិនិត្យសួនច្បារចន្លោះពីវិមានឯករាជ្យដល់នាគបាញ់ទឹក ដើម្បីរៀបចំធ្វើជាទីតាំងសម្រាប់តម្កល់ រូបសំណាកព្រះមហាវីរៈក្សត្រ ដើម្បីទុក្ខជូនប្រជាពលរដ្ឋ និងគណៈប្រតិភូអន្តរជាតិគោរព ។ ទន្ទឹម ការសម្រេចលើកពេលប្រារព្ធពិធីបុណ្យសមុទ្រទៅធ្វើនៅដើមឆ្នាំ ២០១៤ សម្តេចតេជោក៏បាន ណែនាំឲ្យរៀបចំត្រៀមសម្រាប់ការប្រារព្ធពិធីបូជាព្រះបរមសព ដែលអាចនឹងធ្វើនៅក្រោយពិធី បុណ្យចូលឆ្នាំចិននាដើមឆ្នាំ ២០១៣ ខាងមុខ៕

Related Articles

Back to top button
Close
Close