សមត្ថ​កិច្ច ​ចុះ​បង្ក្រាប​គ្រឿង​ញៀន នៅ​មុខ​ប្រលាន​យន្ត​ហោះ​អន្ត​រ​ជាតិ​ភ្នំពេញ​

Cambodia News

ភ្នំពេញ​៖ កាល​ពី​​ព្រលប់​ថ្ងៃទី​១៣ ខែ​មិនា ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ យ៉ា គឹមអ៊ី បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ទីតាំង​ជួញដូរ​ថ្នាំញៀន​ដ៏​ធំ​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រតិបត្តិការ​ខាងលើនេះ ជំហាន​ដំបូង​សមត្ថកិច្ច​ បាន​ចុះឆែកឆេរ ផ្ទះល្វែងចំនួន៥ ល្វែង ដកហូត​បាន​ថ្នាំញៀន ប្រភេទ​ម្សៅ​ហេ​រ៉ូ​អី​ន​ជាង​១០​គីឡូក្រាម ឃាត់ខ្លួន​មនុស្ស​៥​នាក់ កាំភ្លើងខ្លីមួយដើម និងរថយន្ត៤គ្រឿង។

ជនសង្ស័យ​ជា​មេខ្លោង​២​នាក់​ប្តី​ប្រពន្ធ ​ឈ្មោះ​ជាតិ​ ហ៊ី​វ​អ៊ា​ង​ ហៅ​ហាក់​អ៊ា​ង​ អាយុ​៤៧​ឆ្នាំ​ ជា​ប្តី​ ហើយ​ជនសង្ស័យ​ រូប​នេះ​ក៏​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្តបន្ទាយមានជ័យ​ផង​ដែរ​ និង​ប្រពន្ធ​ឈ្មោះ​ឡុ​ង​ វ៉ា​ន់​ធី​ អាយុ​៤៤​ឆ្នាំ​។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងនេះ ត្រូវបាននាំយក ទៅឃុំខ្លួន ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ​៕ ​ហេង នាង​

art19.3S-128043

Related Articles

Back to top button
Close
Close