ប៉ូលិសចាប់ខ្លួនមនុស្ស៣នាក់ពីបទនាំចូលកាំភ្លើងមកអូស្រ្តាលី
មានការរំពឹងថា ប៉ូលិសនឹងធ្វើការចាប់មនុស្ស នៅក្រុងស៊ីដនីយ៍ បន្ទាប់ពីឈានទៅ រកការបង្ក្រាបការផ្គត់ផ្គង់កាំភ្លើងពីសហរដ្ឋអាម៉េរិក។
បុរស៣នាក់បានជាប់ចោទនៅ Nashville និង Tennessee បន្ទាប់ពីរងការចោទ ប្រកាន់ថា បានរៀបចំបញ្ជូនកាំភ្លើងខុសច្បាប់ទៅ ក្រុងស៊ីដនីយ៍។
ប៉ូលិសនៅរដ្ឋ New South Wales បាន និងកំពុងធ្វើការស៊ើបអង្កេតទៅលើផ្លូវ ផ្គត់ផ្គង់កាំភ្លើងនេះ ជាមួយមន្រ្តី គយ និង អាជ្ញាធរ សហរដ្ឋអាម៉េរិក។
ប៉ូលិស និយាយថា ខ្លួនបានរកឃើញកាំភ្លើង២០ដើម ដែលបានបញ្ជូនចេញពីNashville រួចហើយ៕ (Radio Australia)