សន្និសីទជាតិស្តីពីការងារកសាងបក្សបើកធ្វើនៅទីក្រុងប៉េកាំង

Cambodia News

សន្និសីទជាតិស្តីពីការងារកសាងបក្សបានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី១៥ ខែមិថុនា ។ លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថា និងមានវត្តមានរបស់លោក Li Xi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃគណៈកម្មការពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

សន្និសីទបានកត់សម្គាល់ថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល បានផ្តោតសំខាន់លើប្រធានបទសំខាន់ៗដូចជា តើត្រូវកសាងគណបក្សម៉ាក្សនិយមដែលអាចកាន់អំណាចរយៈពេលវែងដោយរបៀបណា ដោយលើកឡើងនូវទស្សនៈថ្មី គំនិតថ្មី និងយុទ្ធសាស្ត្រថ្មីមួយចំនួន  ព្រមនិងបង្កើតជាគំនិតលោក Xi Jinping ស្តីពីការកសាងបក្ស។ គំនិតលោក Xi Jinping ស្តីពីការកសាងបក្ស គឺជាផ្នែកដ៏សំខាន់មួយនៃគំនិតលោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទ្រឹស្តីម៉ាក្សនិយមស្តីពីការកសាងបក្ស និងមានសារៈសំខាន់សម្រាប់ការផ្តល់ការណែនាំរយៈពេលជាយូរស្តីពីការពង្រឹងកិច្ចកសាងបក្ស និងប្រទេសជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close