ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN៖ បង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកល
Cambodia News
ខណៈពេលវេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ ២០២៦ទើបបានរៀបចំឡើងនាពេលថ្មីៗនេះ បណ្តាញទូរទស្សន៍ CGTN បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន និងតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១២,០០០ នាក់មកពីប្រទេសចំនួន ៤៣ ទូទាំងពិភពលោក។
អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃវិជ្ជមានចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសិទ្ធិមនុស្ស ដោយសម្គាល់ឃើញថា ប្រទេសចិនបានសម្រេចការបន្ស៊ីគ្នារវាងសិទ្ធិមនុស្សជាមួយនឹងប្រព័ន្ធអភិបាលកិច្ចជាតិ និងសមត្ថភាពអភិអភិបាលកិច្ចជាតិ ដោយបានត្រួសត្រាយមាគ៌ាអភិវឌ្ឍន៍ផ្នែកសិទ្ធិមនុស្សដែលស្របតាមនិន្នាការនៃយុសម័យ និងលក្ខខណ្ឌជាតិរបស់ខ្លួន ដែលបានផ្តល់នូវបទពិសោធដ៏មានតម្លៃសម្រាប់ពិភពលោក។
ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនស្តីពីការកាន់អំណាចដោយតម្កល់ទុកប្រជាជនជាអាទិភាព ហើយប្រសិទ្ធភាពអភិបាលកិច្ចរបស់រដ្ឋាភិបាលចិនបានក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់សហគមន៍អន្តរជាតិស្វែងយល់ពីកម្រិតនៃការអភិវឌ្ឍសិទ្ធិមនុស្សនៃប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍បានកោតសរសើរយ៉ាងខ្លាំងចំពោះអភិបាលកិច្ចជាតិចិន ដោយមានកម្រិតនៃការពេញចិត្តលើសពី ៦០% ក្នុងការវាយតម្លៃចំពោះប្រសិទ្ធភាពអភិបាលកិច្ចក្នុងវិស័យចំនួន ៨ ដូចជាសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ កម្រិតអប់រំ កម្រិតនៃកម្មភាព ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ បរិស្ថាននៃការរស់នៅ សុខាភិបាល សន្តិសុខសង្គម និងអភិបាលកិច្ចបរិស្ថាន-អេកូឡូស៊ី។
ការស្ទង់មតិលើកនេះក៏បានបង្ហាញផងដែរថា ការរំពឹងទុក និងកម្រិតនៃការពេញចិត្តរបស់អ្នកផ្តល់បទសម្ភាសន៍ចំពោះការចូលរួមចំណែករបស់ប្រទេសចិនសម្រាប់អភិបាលកិច្ចសកល សុទ្ធតែលើសពី ៦០% ដោយឡែក មានកម្រិតនៃការពេញចិត្តលើសពី ៧០ % ចំពោះការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ៕

