អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង លើប្រធានបទ «សន្តិសុខសាយប័រ និងឯកជនភាព»

Cambodia News

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង លើប្រធានបទស្តីពី «សន្តិសុខសាយប័រ និងឯកជនភាព» ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលស្ដីពី «សន្តិសុខសាយប័រ និងឯកជនភាព» បានរៀបចំធ្វើនៅសាលសេរីភាព អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសិក្ខាកាមមកពី ទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ រួមទាំងលោក លោកស្រី ជាមន្ត្រីនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសរុបជាង ៤០ នាក់។

វគ្គបណ្តុះបណ្តាលនេះមានលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាគ្រូឧទ្ទេស។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងពាក់ព័ន្ធទស្សនាទានសន្តិសុខសាយប័រ ដោយពង្រឹងនូវរបៀបការប្រើប្រាស់ និងការការពារលើសន្តិសុខសាយប័រប្រកបដោយសុវត្ថិភាព ព្រមទាំងបំពេញការងារប្រចាំថ្ងៃប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និងធានាបាននូវលទ្ធផលការងារប្រកបដោយប្រសិទ្ធភាពនៅក្នុងអង្គភាពរបស់ខ្លួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close