ការបម្រែបម្រួលអាកាសធាតុអាចនឹងបណ្ដាលឲ្យមានមនុស្សរាប់រយលាននាក់ស្លាប់នៅក្នុងពិភពលោក
របាយការណ៍ថ្មីមួយស្តីពីការបម្រែបម្រួលអាកាសធាតុបានឲ្យដឹងថានឹងមានមនុស្ស យ៉ាងតិចណាស់ចំនួន១០០លាននាក់ស្លាប់នៅឆ្នាំ២០៣០ប្រសិនបើពិភពលោក បរាជ័យក្នុងការដោះស្រាយបញ្ហាពិភពលោកឡើងកម្ដៅ។
របាយការណ៍នេះបានអះអាងថា ជាង៩០%នៃអ្នកស្លាប់នោះនឹងកើតមាននៅក្នុង បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់បណ្ដាលមកពី កត្តាមនុស្ស និងកត្តាសេដ្ឋកិច្ច។
របាយការណ៍នេះត្រូវបានធ្វើឡើងដោយប្រទេសជាដៃគូចំនួន២០ប្រទេសនៃបណ្ដាប្រទេស កំពុងអភិវឌ្ឍដែលបានកំពុងរងនូវការគំរាម កំហែងពីការផ្លាស់ប្ដូរយ៉ាងលឿន នៃអាកាសធាតុ។
លោក Ross Mountain មកពីអង្គការមនុស្សធម៌ DARA បានមានប្រសាសន៍ប្រាប់ Radio Australia ថា បណ្ដាប្រទេសក្រីក្របំផុតគឺជាអ្នកងាយរងគ្រោះជាងគេ ហើយជា ផលប្រយោជន៍របស់រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងនោះដែលត្រូវតែ មានវិធានការ ចំពោះបញ្ហានេះចាប់ពីពេលឥឡូវនេះទៅ៕ (Radio Australia )