តួនាទីរបស់ស្រ្តីក្នុងការ​​សម្រេចចិត្តនៅតែ​ប្រឈមក្នុងឆាក​នយោបាយ

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅក្នុងសិក្សាថ្នាក់ជាតិ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០កញ្ញា ២០១២ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយ ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញថា បរិមាណស្រ្តីស្ថិតក្នុងចន្លោះពី ៨ភាគរយ ដល់ប្រមាណ ៤០ភាគរយក្នុងនយោបាយនិងតួនាទីធ្វើសេចក្តីសម្រេចចិត្តកាន់តែតិច ស្របពេលមុខដំណែងកាន់តែខ្ពស់។

លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចនារី បានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីខែមិថុនា កន្លងមកបានបង្ហាញពីការ កើនឡើងចំនួនស្រ្តី ក្នុងតួនាទីនេះពី១៨ភាគរយ បើប្រៀបធៀបកាលពីអាណត្តិមុនដែលមានត្រឹមតែ ៨ភាគរយតែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ លោកស្រី ឯម ផល្លាមុនី អភិបាលរងខេត្តសៀមរាប បានឲ្យដឹងដែរថា «តួនាទីរបស់ស្រ្តី ក្នុងការសម្រេចចិត្ត មិនអាចខ្វះបាននោះទេ ហើយមានតែស្រ្តីទេ ដែលដឹងអំពីបញ្ហារបស់ស្រ្តីច្បាស់លាស់ជាងអ្នកណាទាំងអស់»។

អ្នកស្រី ពេជ្រ សុផារី ប្រធានតំបន់ប្រតិបត្តិកម្មវិធីអង្គការភ្លែន ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីជំរុញស្រី្តនិងកុមារី ឲ្យ ទទួលបានតួនាទីសម្រេចចិត្ត ត្រូវផ្តល់ការសិក្សាជាអនុសាសន៍ ក្នុងការពង្រឹងការអនុវត្ត គោលនយោបាយប្រព័ន្ធកូរ៉ុមជ្រើស រើសបុគ្គលិកថ្មី៕

Related Articles

Back to top button
Close
Close