សហរដ្ឋ​អាម៉េរិក​អំពាវនាវ​ឲ្យ​ប្រទេស​កាន់​សាសនា​ឥស្លាម​ជួយ​ការពារ​អ្នក​ការ​ទូត​អាម៉េរិក​នៅ​ក្នុង​ប្រទេស​ខ្លួន

ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានប្រសាសន៍ថាលោកសង្ឃឹមថារដ្ឋាភិបាលនៃ បណ្ដា ប្រទេសកាន់សាសនាឥស្លាមនៅក្នុង ពិភពលោកនឹងការពារដល់ក្រុម អ្នកការទូតអាម៉េរិក ក្នុងពេលដែលមានការជំរុញឲ្យមានបាតុកម្មប្រឆាំងនឹងខ្សែ ភាពយន្ត ប្រឆាំងនឹងឥស្លាម។

ក្រោយពេលដែលមានការសម្លាប់ជនជាតិអាម៉េរិក៤រូបនៅប្រទេស លីប៊ី ដោយ ក្នុងនោះមានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកផងដែរ នៅទីក្រុង Benghazi កាល ពីសប្ដាហ៍មុន លោក Obama បានមានប្រសាសន៍ថា សុវត្ថិភាពនៃបេសកកម្មការ បរទេស សហរដ្ឋអាម៉េរិកនៅក្រៅប្រទេសគឺជា អាទិភាពចំបង។

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកមានប្រសាសន៍ថា សាររបស់លោកនេះគឺធ្វើ ឡើង ចំពោះពិភពឥស្លាមក្នុងគោលបំណងឲ្យធ្វើការ ជាមួយសហរដ្ឋអាម៉េរិក ក្នុង ការការពារពលរដ្ឋអាម៉េរិក។

បាតុកម្មប្រឆាំងនឹងអាម៉េរិកនេះបានរីករាលដាលនៅតំបន់ មជ្ឈិមបូព៌ា, អាហ្វ្រិក ខាងជើង និងផ្នែកខ្លះនៅអាស៊ី។

បាតុកម្មមួយដោយហិង្សានៅទីក្រុងស៊ីដនីយ៍សកាលពីចុងសប្ដាហ៍កន្លងមក បានជួបនឹងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រុមមេដឹកនាំសាសនា ឥស្លាមនៅអូស្ត្រាលី៕ (Radio Australia)

Related Articles

Back to top button
Close
Close