កុមារី២នាក់បងប្អូនដុត​​​មើមដំឡូងមីហូបពុល​​​ស្លាប់ទាំងពីរនាក់ជា​​បន្តបន្ទាប់គ្នា

Cambodia News

ដោយ៖ ហេង នាង

កំពង់ស្ពឺ ៖ កុមារី២នាក់បងប្អូនបង្កើតដុតមើមដំឡូងមីហូបបណ្ដាលឲ្យពុលស្លាប់ទាំងពីរនាក់ជាបន្ត បន្ទាប់គ្នា ដោយមិនអាចជួយ សង្គ្រោះបានឡើយ ។ ហេតុការណ៍ ពុលដំឡូងមីស្លាប់ក្មេងស្រី២នាក់ បងប្អូននេះ បានកើតឡើងនៅថ្ងៃទី១៨ កញ្ញា ២០១២ នៅ ក្នុងភូមស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

កុមារីរងគ្រោះទាំងពីរនាក់បងប្អូនត្រូវបានសមត្ថកិច្ចឲ្យដឹងថា ទី១. ឈ្មោះ វុន សោភ័ណ្ឌ អាយុ៤ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរ ពេទ្យឯកជន ស្រុកឱរ៉ាល់ ទី២. ឈ្មោះវុន សុភា អាយុ៥ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។

មូលហេតុដែលនាំឲ្យកុមារីទាំងពីរនាក់បងប្អូនពុលដំឡូងមីស្លាប់នេះ ត្រូវបានប៉ូលិស បញ្ជាក់ថា មកពីក្មេងស្រីរងគ្រោះនាំគ្នាដុត ដំឡូងមីហូប ខណៈពេលទៅស្រែជាមួយឪពុកម្តាយ ហើយដោយឪពុកម្តាយរវល់ធ្វើស្រែ ទើបមិនបានចាប់អារម្មណ៍ពីកូនចៅ នៅពេលដឹងឪពុកម្តាយបានបញ្ជូនកូនស្រីទាំងពីរទៅបន្ទីពេទ្យប៉ុន្តែវាបានហួសពេលទៅ ហើយ៕

Related Articles

Back to top button
Close
Close