ឯកឧតុ្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា ​ក្នុងកិច្ចប្រជុំនៅខេត្តស៊ីឈួនប្រទេសចិន

Cambodia News/

ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ លើកទី២ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧតុ្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិតផ្តួចផ្តើម “ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា ។

ថ្លែងទៅកាន់អង្គសន្និសីទ ដែលរួមមានរដ្ឋមន្ត្រី និងអ្នកជំនាញមកពីបណ្តាប្រទេសដៃគូនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ឯកឧតុ្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ និងបរិយាបន្ន។ ឯកឧតុ្តមបានលើកឡើងថា៖ “សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការនេះគឺជាការបោះជំហានដ៏សំខាន់ សម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍជំនាញ និងការបង្កើតអនាគតដ៏រឹងមាំមួយ។”

សន្និសីទខ្សែក្រវាត់ និងផ្លូវស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី២ គឺជាវេទិកាជំរុញកិច្ចសហប្រតិបត្តិនវានុវត្តន៍ក្នុងចំណោមប្រទេសដែលចូលរួមអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ សន្និសីទឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “រួមគ្នាដើម្បីនវានុវត្តន៍ ការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា” ដោយផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សកលមួយប្រកបដោយបរិយាបន្ន៕

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close