លោកXi Jinpingផ្ញើសារអបអរសាទរការបើកធ្វើសមាជលើកទី៩នៃក្រុមកុមារឈានមុខចិន

Cambodia News/

ខណៈពេលទិវាកុមារអន្តរជាតិខិតជិតមកដល់ សមាជលើកទី៩នៃក្រុមកុមារឈានមុខចិនបានបើកធ្វើនៅក្រុងប៉េកាំង។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារ ដើម្បីអបអរសាទរចំពោះការបើកធ្វើសមាជក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្ស ព្រមទាំងសម្តែងការជូនពរដោយស្មោះចំពោះសមាជិកនៃក្រុមកុមារឈានមុខ គ្រូបង្ហាត់ក្រុមកុមារឈានមុខនិងបុគ្គលិកការងារនៃក្រុមកុមារឈានមុខទូទាំងប្រទេសនិងជូនពរកុមារទូទាំងប្រទេសរីករាយក្នុងថ្ងៃបុណ្យ។

ថ្លែងក្នុងសារលិខិត លោកXi Jinpingបានលើកឡើងថា កុមារគឺជាកម្លាំងសំខាន់នាពេលអនាគតក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏

អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ក្រុមកុមារឈានមុខជាថ្នាលធំសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ។ក្នុងដំណើរថ្មី ក្រុមកុមារឈានមុខត្រូវផ្តោតសំខាន់ទៅលើភារកិច្ចសំខាន់ដែលបណ្តុះបណ្តាលអ្នកបន្តវេនលកុម្មុយនីស្តនិយម សំដៅបណ្ដុះបណ្ដាលអ្នកកសាងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កសាងបុព្វហេតុសង្គមនិយមដែលមានលក្ខណៈពិសេសចិននិងណែនាំនិងអប់រំសមាជិកក្រុមកុមារឈានមុខឱ្យខិតខំធ្វើជាយុវវ័យក្នុងយុគសម័យថ្មីដែលស្នេហាជាតិនិងបក្ស មានភាពឧស្សាហ៍ព្យាយាមនិងអភិវឌ្ឍន៍ដោយគ្រប់ជ្រុងជ្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close