មុនពេលបោះឆ្នោត លោកសមរង្ស៊ីព្យាយាម​ត្រឡប់ចូលស្រុកខ្មែរវិញ

នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១០ មករា ​២០១២ មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សម​រង្ស៊ី នឹង​ដឹក​នាំ​គណ​ប្រតិភូ​ចូល​ ​ជួប​ពិភាក្សា​ជា​មួយ​​មន្ត្រី​ទូត​សហ​រដ្ឋ​ អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ការជួប​ពិភាក្សា​នេះ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​សុំ​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ត្រឡប់​ចូល​មក​ស្រុក​វិញ ​មុន​ពេល​​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ខែ​មិថុនា ​២០១២ និង​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្ត្រ និង​មន្ត្រី​អ្នក​នាំ​ពាក្យ​គណ​បក្ស​សម​រង្ស៊ី​បាន​និយាយ​ថា ក្នុង​កិច្ច​ពិភាក្សា​នេះ​ លោក​នឹង​លើក​ពី​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សំពាធ​នយោបាយ បញ្ហា​ជម្លោះ​ដីធ្លី​ដែល​កំពុង​កើត​មាន​យ៉ាង​អានាធិបតេយ្យ និង​បញ្ហា​ការ​កែ​ទម្រង់​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ៕

Related Articles

Back to top button
Close
Close