លោក Zhang Guoqing អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្រុងប៉ារីស
Cambodia News/
កាលពីថ្ងៃទី ១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក Zhang Guoqing តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាឧបនាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្រុងប៉ារីស ។
លោក Zhang Guoqing បានលើកឡើងថា បញ្ញាសិប្បនិម្មិតបានក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការធ្វើបដិវត្តន៍បច្ចេកទេសនិងវិទ្យាសាស្ត្រនិងនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ។ ប្រទេសចិនបាននិងកំពុងចូលរួមក្នុងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតជាសកលប្រកបដោយអកប្បកិរិយាទំនួលខុសត្រូវខ្ពស់ ។
ប្រឈមមុខនឹងកាលានុវត្តភាពនិងបញ្ហាប្រឈមនៃការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត សហគមន៍អន្តរជាតិគួរតែប្រកៀកស្មាគ្នាដើម្បីផ្តួចផ្តើមឱ្យប្រើប្រាស់ AI ប្រកបដោយសីលធម៌ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងការច្នៃប្រឌិតថ្មី ពង្រឹងបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ក៏ដូចជាធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ។ ប្រទេសចិនរីករាយធ្វើការជាមួយបណ្តាប្រទេសនានាក្នុងវិស័យបញ្ញាសិប្បនិមិត្តដើម្បីរួមគ្នាជំរុញការអភិវឌ្ឍ រួមគ្នាការពារសន្តិសុខនិងរួមគ្នាចែករំលែកសមិទ្ធផល ក្នុងន័យរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕