ដើរតាមដានជើងរបស់លោក Xi Jinping ដើម្បីជ្រួតជ្រាបពីមនោសញ្ចេតនា “កសិកម្ម ជនបទនិងកសិករ”

Cambodia News/

ក្រឡេកទៅមើលឆ្នាំ ២០២៤ បើកផែនទីបង្ហាញផ្លូវនៃការចុះត្រួតពិនិត្យការងារនៅទូទាំងប្រទេសចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិនការយកចិត្តទុកដាក់និងក្តីរំពឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinping ចំពោះការងារ “កសិកម្ម ជនបទនិងកសិករ”បានផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់ប្រជាជន ។

ដោយបារម្ភពីផលិតកម្មនិងជីវភាពរស់នៅរបស់កសិករដែលរងគ្រោះ លោក Xi Jinping បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំង ទៅទស្សនកិច្ចតាមភូមិ ដើម្បីជូនពរឆ្នាំថ្មី លោក Xi Jinping បារម្ភពីសន្តិសុខស្បៀងដែលជា ” កិច្ចការធំចម្បងរបស់ជាតិ” ដោយដើរចូលវាលស្រែ ដើម្បីសង្កេតមើលវឌ្ឍនភាពនៃការដាំដុះសំណាបនិងការរៀបចំភ្ជួររាស់នៅរដូវផ្ការីក លោក Xi Jinping បានយកចិត្តទុកដាក់ថា តើ “ហៅប៉ៅលុយ” របស់អ្នកភូមិអាចរីកធំឬអត់ លោក Xi Jinping បានទស្សនាភូមិនេសាទ និងចម្ការផ្លែឈើ ដើម្បីចុះត្រួតពិនិត្យការងារអភិវឌ្ឍឧស្សាហកម្មពិសេស ។

នៅខណៈពេលដែលលាឆ្នាំចាស់អបអរឆ្នាំថ្មី យើងដើរតាមដានជើងរបស់លោក Xi Jinping ដើម្បីជ្រួតជ្រាបពីមនោសញ្ចេតនារបស់លោក Xi Jinping ដែលស្រលាញ់និងបម្រើកសិកម្ម ផ្តោតលើវិស័យកសិកម្មនិងពង្រឹងវិស័យកសិកម្ម និងការអភិវឌ្ឍនិងផ្តល់ប្រយោជន៍ខាងកសិកម្ម។ ត្រូវតម្កល់ទុកសន្តិសុខស្បៀងជាតិនៅកន្លែងដែលសំខាន់
នៅឆ្នាំ ២០២៤ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅតំបន់នានាទូទាំងប្រទេសចិន លោក Xi Jinping បានព្រួយបារម្ភអំពីសន្តិសុខស្បៀងដែលជា “អាទិភាពកំពូល”។

ខេត្ត Hunan គឺជាខេត្តមួយក្នុងចំណោមខេត្តបង្កបង្កើនផលស្បៀងសំខាន់ទាំង ១៣ នៅទូទាំងប្រទេសចិន ផ្ទៃដីដាំដុះស្រូវនិងទិន្នផលសរុបបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទូទាំងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ ។ ខែមីនា លោករ Xi Jinping បានចុះត្រួតពិនិត្យការងារនៅទីនេះ កាលវិភាគដ៏សំខាន់មួយរបស់លោក Xi Jinping គឺត្រួតពិនិត្យលើបញ្ហាស្បៀង ។
នៅឆ្នាំ ២០២៤ នេះ ដោយផ្អែកលើគ្រឹះមូលដ្ឋានជាង ០.៦៥ ទ្រីលានគីឡូក្រាមក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នា ទិន្នផលស្បៀងរបស់ប្រទេសចិនបានឈានដល់កម្រិតថ្មី ០.៧ ទ្រីលានគីឡូក្រាមជាលើកដំបូងដែលពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងជាតិ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ៖ យើងត្រូវរក្សាឱ្យបានមុតមាំនូវខ្សែបន្ទាត់ក្រហមនៃផ្ទៃដីដាំដុះ ជំរុញការកសាងដីស្រែស្តង់ដារខ្ពស់ប្រកបដោយគុណភាពខ្ពស់ ពង្រឹងការគាំទ្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងគ្រឿងបរិក្ខារលើវិស័យកសិកម្ម និងធានាឱ្យបានល្អនូវស្ថិរភាពផលិតកម្មនិងការផ្គត់ផ្គង់ស្បៀងនិងផលិតផលកសិកម្មសំខាន់ៗ ។
គន្លឹះនៃការស្ដារទីជនបទឡើងវិញស្ថិតនៅត្រង់ការស្ដារឧស្សាហកម្មឡើងវិញ
ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Xi Jinping បានទស្សនាព្រៃភ្នំនិងស្រែចម្ការជាច្រើនដង ដើម្បីតម្រង់ទិសសម្រាប់ការអភិវឌ្ឍនិងការពង្រីកឧស្សាហកម្មលក្ខណៈពិសេសរបស់ជនបទ ។

ខែកញ្ញាឆ្នាំនេះ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅមូលដ្ឋានដាំផ្លែប៉ោម Huaniu នៅភ្នំ Nanshan នៅសង្កាត់ Maiji ក្រុង Tianshui ខេត្ត Gansu ។ លោក Xi Jinping បានលើកទឹកចិត្តអ្នកភូមិឱ្យអភិរក្សឱ្យបានល្អនិងអភិវឌ្ឍម៉ាកយីហោផ្លែប៉ោម Huaniu ដែលមានអាយុកាលជិត ៧០ ឆ្នាំ និងធ្វើឱ្យម៉ាកយីហោនេះកាន់តែមានភាពរស់រវើក ។

ធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើងក្នុងចិត្តរបស់លោក Xi Jinping ការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅប្រកបដោយសុភមង្គលគឺជា “កិច្ចការធំចម្បងរបស់ជាតិ”។ តាំងពីសមាជជាតិលើកទី ១៨ នៃបក្សកុម្មុយនីស្តចិនមក លោក Xi Jinping បានទៅទស្សនាតំបន់ក្រីក្រខ្លាំងជាប់គ្នាចំនួន ១៤ នៅទូទាំងប្រទេសចិន ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ។

កាន់ចានបាយឱ្យបាននឹងនរ ស្ដារឧស្សាហកម្មជនបទឡើងវិញ បង្កើនប្រាក់ចំណូលរបស់កសិករនិងធ្វើកំណែទម្រង់ជនបទឱ្យស៊ីជម្រៅ… តាមទិសដៅដែលចង្អុលបង្ហាញដោយលោក Xi Jinping ប្រទេសចិនបានជំរុញការស្តារជនបទគ្រប់ជ្រុងជ្រោយឡើងវិញ ដោយរឹងមាំនិងមានភាពជឿជាក់លើខ្លួនឯង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close