លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

សារព័ត៌មាន Cambodia News/

អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែតុលា នេះ បានចេញវីដេអូ និងលិខិតសុំទោសចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានសារភាពទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន៥លើក អំឡុងខែកញ្ញា កន្លងទៅ។

លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលោក បានបង្ហោះនូវរូបថត និងដាក់ខ្លឹមសារថា «ការអភិវឌ្ឍដ៏អស្ចារ្យ» ដែលភ្ជាប់ជាមួយរូបថតកាយភ្នំមួយកន្លែង ដែលលោក ម៉ិច ដារ៉ា អះអាងថាមានទីតាំងនៅរមណីយដ្ឋានបាភ្នំ ក្នុងខេត្តព្រៃវែង ប៉ុន្តែភ្លាមៗលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ  បានចេញមកបំភ្លឺ និងចាត់ទុកការបង្ហោះរបស់លោក ម៉ិច ដារ៉ាជាព័ត៌មានក្លែងក្លាយ។

ក្រោយការឃាត់ខ្លួន  តុលាការបានចោទប្រកាន់ លើលោក ម៉ិច ដារ៉ា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកណ្ដាល៕

Related Articles

Back to top button
Close
Close