ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ

ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត

​ ​សារព័ត៌មាន Cambodia News/

នៅថ្ងៃទី ១៥ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន ។

លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបកូរ៉េ ប្រទេសចិនបានយកចិត្តទុកដាក់ចំពោះដំណើរវិវឌ្ឍនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េនិងនិន្នាការវិវឌ្ឍនៃទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ភាពតានតឹងនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េមិនសមស្របនឹងផលប្រយោជន៍រួមរបស់បណ្តាភាគីនានានោះទេ ហើយភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត ។

ប្រទេសចិនខិតខំប្រឹងប្រែងក្នុងការគាំពារសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េជាប់រហូតមក គោលជំហររបស់ចិនស្តីពីការជំរុញឱ្យមានដំណោះស្រាយបញ្ហាឧបទ្វីបកូរ៉េតាមវិធីនយោបាយ គឺមិនកែប្រែទេ យើងក៏រំពឹងទុកថា បណ្តាភាគីនានានឹងរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរឿងនេះ ៕

Related Articles

Back to top button
Close
Close