សាលារាជធានី​អំពាវនាវ​​ឲ្យមានការប្រុងប្រយត្ន័​​នូវសុវត្ថិភាពចរាចរណ៍​​ផ្លូវទឹកនារដូវទឹកឡើង

Cambodia News

ដោយ៖ ហេង នាង

នៅថ្ងៃទី១១ កញ្ញា ២០១២នេះ សាលរារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយទៅដល់សាធារណៈជនទាំងអស់ឲ្យ មានការប្រុងប្រយត្ន័ ចមពោះសុខុមាភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកឡើង។

សម្រាប់ម្ចាសជលយាន ផលយានយន្តគ្រាប់ប្រភេទ និងម្ចាស់កំពង់ដរទឹកទាំងអស់ត្រូវបំពាក់ឧបកណ៍ការពារសុវត្ថិភាពឲ្យបាន គ្រាប់គ្រានរួម មានដូចជា ពោងក្បូន ពោងកង អាវពោង និងប្រដាប់ពន្លត់អគ្គីភ័យលើគ្រាប់មធ្យោបាយ។

រាល់ពេលចរាចរចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញត្រូវបើកបរបន្ថយល្បឿននៅត្រឹម ២០គីឡូម៉ែត្រក្នុងមួយម៉ោង និងហាម បើកបរក្បែរច្រាំងទន្លេ ដែលជាហេតុអាចបណ្តាលឲ្យបាក់ដីមាត់ច្រាំងទន្លេប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជា ពលរដ្ឋ។

នៅក្នុងសេចក្តីជូនដំណឹងបានបន្ថែមថា មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក ការបើកបរនៅពេល យប់ត្រូវមានភ្លើងបំភ្លឺឲ្យបានត្រឹមត្រូវ សម្រាប់កំពង់ចម្លងត្រូវរៀបចំផ្លូវឡើងចុះឲ្យបានល្អស្អាតមិនរអិល ឬផុង។

ដូចសេចក្តីជូនដំណឹងដែលបានជម្រាបជូនខាងលើ សាលារាជធានីភ្នំពេញមានជំនឿយ៉ាងមុតមាំថា រាល់ម្ចាស់ជលយាន ផល យានយន្តគ្រាប់ប្រភេទ និងម្ចាស់កំពង់ដរទឹកទាំងអស់ នឹងអនុវត្តនូវសេចក្តីជូនដំណឹងខាងលើនេះឲ្យមានប្រសិទ្ធភាពខ្ពស់ បំផុត៕

Related Articles

Back to top button
Close
Close