លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Obiang ប្រធានាធិបតីEquatorial Guinea

Cambodia News/

ព្រឹកថ្ងៃទី៤ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Obiang ប្រធានាធិបតីEquatorial Guineaដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននិង Equatorial Guinea គឺជាមិត្តល្អ ចិនរីករាយធ្វើការជាមួយEquatorial Guineaដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងកិច្ចការពារជាតិ ជំរុញឱ្យសេដ្ឋកិច្ចEquatorial Guineaឱ្យអភិវឌ្ឍតាមពហុវិស័យ ពួតដៃគ្នាដើរឆ្ពោះទៅមុខតាមផ្លូវជំរុញការធ្វើទំនើបកម្មរៀងៗខ្លួន ត្រួសត្រាយអនាគតថ្មីនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិង Equatorial Guinea ។

ជាការឆ្លើយតប លោក Obiang បានថ្លែងថា ការងាររៀបចំកិច្ចប្រជុំកំពូលលើកនេះគឺមានភាពល្អិតល្អន់ម៉ត់ចត់ ប្រធានបទសមស្របនឹងក្តីសុបិនដែលប្រទេសអាហ្វ្រិកស្វែងរកការធ្វើទំនើបកម្ម ជឿជាក់ថាកិច្ចប្រជុំនេះមុខជាអាចទទួលបានជោគជ័យយ៉ាងគាប់ប្រសើរជាមិនខាន ។

ទំនាក់ទំនងរវាង Equatorial Guineaនិងចិនគឺឈរលើមិត្តភាពដ៏ជ្រាលជ្រៅនិងទំនុកចិត្តកម្រិតខ្ពស់ ភាគីទាំងពីរទទួលបានសមិទ្ធផលយ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ហើយបានរក្សាកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិផងដែរ៕

 

Related Articles

Back to top button
Close
Close