ក្រសួងការពារជាតិចិនរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

Cambodia News/

ក្រសួងការពារជាតិចិនបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនៅវិមានសភាប្រជាជនកាលពីថ្ងៃទី៣១ខែកក្កដា ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។
លោក Dong Jun បានថ្លែងថា នាយទាហាននិងពលទាហាននៃកងទ័ពទាំងមូលបានតម្កល់គំនិតពង្រឹងកងទ័ពឱ្យកាន់តែខ្លាំងក្លារបស់លោកអគ្គលេខាធិការ Xi Jinping ជាគោលការណ៍ណែនាំ ដើរតាមផ្លូវពង្រឹងកងទ័ពប្រកបដោយលក្ខណៈពិសេសរបស់ចិនយ៉ាងមុតមាំជាប់រហូតមក ពង្រឹងនិងលើកកម្ពស់ការធ្វើសមាហរណកម្មប្រព័ន្ធនិងសមត្ថភាពយុទ្ធសាស្ត្រជាតិ ខិតខំពុះពារឧបសគ្គដើម្បីសម្រេចឱ្យបាននូវគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនយ៉ាងមុតមាំ ។ កងទ័ពចិនរីករាយរួមជាមួយកងទ័ពប្រទេសនានា អនុវត្តតាមគំនិតផ្តួចផ្តើមសហគមន៍រួមវាសនារបស់មនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ធ្វើកិច្ចសហប្រតិបត្តិការដោយមេត្រីភាព បង្កើតនិម្មាបនកម្មសន្តិសុខប្រកបដោយភាពយុត្តិធម៌និងរួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ដើម្បីរួមគ្នាកសាងពិភពលោកដ៏ល្អបវរដែលមានសន្តិភាពយូរអង្វែងនិងមានសន្តិសុខជាទូទៅ ៕

Related Articles

Back to top button
Close
Close