អ្នកភូមិបឹងកក់ និងបុរីកីឡាស្នើសុំឲ្យដោះលែងស្ត្រីពីរនាក់ដែលជាប់ឃុំខ្លួន
Cambodia News
ដោយ៖ ហេង នាង
ពេភ្នំញ៖ នៅព្រឹកថ្ងៃទី១០ កញ្ញា ២០១២នេះ ប្រជាពលរដ្ឋសហគមន៍បុរីកីឡា ក្រុមប្រជាពលរដ្ឋអ្នកភូមិបឹងកក់ និងក្រុមកុមារ តូចៗ បានប្រមូលផ្តុំនៅមុខសាលាឧទ្ធរណ៍ និងរដ្ឋសភា ស្រែកតវ៉ា ទាមទារឲ្យមានការដោះលែងស្ត្រីអ្នកភូមិបឹងកក់ និងបុរីកីឡា ពីរនាក់ ដែលត្រូវបានឃុំខ្លួន។
គួររម្លឹកថា អ្នកស្រី យ៉ោម បុប្ផា ដែលជាអ្នកភូមិបឹងកក់ ត្រូវតុលាការសម្រេចឃុំខ្លួន ពីបទប្រើអំពើហិង្សាដោយចេតនា វាយលើ បុរសពីរនាក់ កាលពីថ្ងៃ៤ កញ្ញា ២០១២។ ចំណែកអ្នកស្រី ទឹម សាក់មុន្នី នៅបុរីកីឡា ក៏ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេច ឃុំខ្លួន កាលពីថ្ងៃទី៥ កញ្ញា ២០១២ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
កាលពីព្រឹកទី៩ កញ្ញា ២០១២ ពលរដ្ឋបឹងកក់ និងអ្នកបុរីកីឡាបានជួបជុំ នៅមុខពន្ធនាគារព្រៃស ហើយស្នើសុំឲ្យដោះលែងស្ត្រី ទាំងពីររូបដែលត្រូវបានឃុំខ្លួនឲ្យមានសេរីភាព។ ទោះយ៉ាងណាក៏ដោយ រឿងឃុំខ្លួនស្ត្រីអ្នកតវ៉ាដីធ្លីនៅបឹងកក់ និងនៅបុរីកីឡា នេះ ត្រូវបានមន្ត្រីតុលាការអះអាងថា ស្ត្រីទាំងពីរបានប្រព្រឹត្តបទល្មើសច្បាប់មិន ជាប់ពាក់ព័ន្ធនឹងការតវ៉ាដីធ្លីទេ គឺវាជារឿងព្រហ្ម ទណ្ឌ៕