ជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី បានមកពីកិច្ចខិតខំប្រឹងប្រែង​គ្រប់ក្រសួងស្ថាប័ន​ក្នុងការបម្រើប្រជាពលរដ្ឋ ​

ទាំងថ្នាក់ជាតិ និងក្រោមជាតិ

​​សារព័ត៌មាន ឃែមបូឌាញ៊ូស៍/

ខេត្តស្ទឹងត្រែង៖ ភាពជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧  ដោយមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួងស្ថាប័នទាំងអស់ និងការបម្រើប្រជាពលរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលថ្មី ។

ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង នៅមន្ទីរព័ត៌មានខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា៖ បើយោងតាមការស្ទង់មតិ កាលពីខែឧសភា ឆ្នាំ២០២៣ មុនការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋបានបង្ហាញថា៧៧% គឺជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដោយឡែកនៅខែមករា ឆ្នាំ២០២៤ ការស្ទង់មតិដដែល បានបង្ហាញអំពីលទ្ធផលនូវការជឿទុកចិត្តមកលើរដ្ឋាភិបាល គឺកើន៥% ។ នេះគឺបានបញ្ចប់នូវការសង្ស័យទាំងស្រុងចំពោះក្រុមអ្នកបន្តវេណរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអ្នកបន្តវេណដែលមានសម្តេចធិបតីនាយករដ្ឋមន្រ្តីក្នុងការដឹកនាំប្រទេស ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថាទាំងនេះគឺដោយសារតែរដ្ឋាភិបាលរបស់សម្តេចធិបតី បានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្រ្តោផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ក្នុងនោះគឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ក្នុងនោះមានកម្មវិធីអទិភាព៦ ដែលពាក់ព័ន្ធអំពីសុខភាពសុខាភិបាលរបបសន្តិសុខសង្គមផ្សេងៗ ទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជំនឿទុកចិត្តហើយទទួលបានផល នេះគឺជាអ្វីដែលបានកើតឡើងនៃការបម្រើប្រជាពលរដ្ឋរបស់រដ្ឋាភិបាល៕

Related Articles

Back to top button
Close
Close