រដ្ឋមន្រ្តីព័ត៌មាន៖ សារព័ត៌មានមានតួនាទីសម្រាប់នាំយកព័ត៌មានពីថ្នាក់ដឹកទៅប្រជាជន និងពីមូលដ្ឋានទៅថ្នាក់ដឹកនាំវិញ

សារព័ត៌មាន​ ឃែមបូឌាញ៊ូស៍/

ស្ទឹងត្រែង៖ ​តាមរយៈការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រមទាំងមន្រ្តីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ សូមឱ្យផលិតព័ត៌មានបែបគុណភាព និងការពិតជៀសវៀងមានការប្រឈមនិងផ្លូវច្បាប់ បើទោះបីវិស័យសារព័ត៌ស្ថិតនៅក្នុងអំណាចទី៤នៃនយោបាយរបស់រាជរដ្ឋាភិបាលក៏ដោយ ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សារព័ត៌មានគឺជាអំណាចសង្គមដែលប្រជាជនអាចបញ្ចេញមតិដោយសេរីភាពតាមរយៈសារព័ត៌មាន ហើយសារព័ត៌មាន មានតួនាទីសម្រាប់នាំយកព័តមានពីថ្នាក់ដឹកនាំទៅដល់ប្រជាជន និងពីមូលដ្ឋានទៅថ្នាក់ដឹកនាំវិញប្រកបដោយជាក់លាក់ ងាយស្រួលដល់ថ្នាក់ដឹកនាំបានដោះស្រាយបញ្ហាជូនប្រជាជនទាន់ពេលវេលា និងប្រសិទ្ធភាព ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើសិនអ្នកសារព័ត៌មានពេលកំពុងបំពេញវិជ្ជាជីវៈដែលប្រកបដោយក្រមសីលធម៌ ហើយប្រឈមទៅនឹងផ្លូវច្បាប់លើករណីណាមួយ ក្រសួងព័ត៌មាន នឹងមានមេធាវីសម្រាប់ជួយដោះស្រាយដែលផ្តល់ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តាំផ្ញើដល់អ្នកព័ត៌មានក្នុងខេត្តស្ទឹងត្រែងទាំងអស់ មិនត្រូវយកវិស័យព័ត៌មានធ្វើជាអាជីពសម្រាប់ដោះដូរនិងផលប្រយោជន៍ ដែលនាំឱ្យប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈដែលនាំឱ្យមានការប្រឈមជាមួយផ្លូវច្បាប់នោះឡើយ ៕

Related Articles

Back to top button
Close
Close