រដ្ឋសភា​ភូមា​បណ្តេញ​​ចៅ​ក្រម​តុ​លា​ការ​ធម្ម​នុញ្ញ​ជា​ច្រើន​រូប

រដ្ឋសភាភូមាបណ្តេញចៅក្រមតុលាការធម្ម ។ការបញ្ឈប់តួនាទីរបស់ចៅក្រម តុលាការធម្មនុញ្ញប្រទេសភូមានេះគឺ ជាការបញ្ចប់ប្រទាញប្រទងគ្នាដ៏យូរមួយ ដែលអ្នកសង្កេតការណ៍និយាយថា វាបានធ្វើឲ្យមានការប្រកួតប្រជែងផ្នែក នយោបាយផ្ទៃក្នុងរបស់ របបគ្រប់គ្រង។

សមាជិកសភាតំណាងរាស្រ្តបីភាគបួនបានបោះឆ្នោតទម្លាក់សមាជិកតុលាការ ធម្មនុញ្ញដែលភារកិច្ចរបស់តុលាការនេះរួមមានការបកស្រាយច្បាប់ផ្សេងៗ ក្រោមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ប្រកបដោយភាពចម្រូងចម្រាស់ដែលរៀប ចំឡើងដោយរដ្ឋាភិបាលដឹកនាំដោយ យោធា និងការត្រួតពិនិត្យច្បាប់ថ្មីដើម្បី ធានា ឲ្យស្របទៅនឹងរដ្ឋធម្ម នុញ្ញនោះ។

ភាពប្រទាញប្រទង់គ្នាផ្ទៃក្នុងនេះ បានកើតមានឡើងបន្ទាប់ពីតុលាការបានសម្រេច កាលពីខែកុម្ភៈដោយ ដាក់ដែនកំណត់អំណាចរបស់គណៈកម្មាធិការរដ្ឋសភា ក្នុងការកោះហៅរដ្ឋ មន្ត្រីមកធ្វើការសាកសួរ។

លោកប្រធានាធិបតី Thein Sein និង ប្រធានសភាទាំងពីរថ្នាក់នឹងត្រូវធ្វើការជ្រើសរើ សចៅក្រមថ្មី ចំនួន ៩រូប និងដាក់ឲ្យសភាធ្វើការអនុម័ត៕ (Radio Australia)

Related Articles

Back to top button
Close
Close